ខ្មែរណូត

ស្វែងរក

  • PR

    រង្វាន់ធំរថយន្តប្រណិត Mazda 2 របស់ Pepsi រកម្ចាស់ឃើញហើយ

    BY Khmernote Media August 16, 2018
    រង្វាន់ធំរថយន្តប្រណិត Mazda 2 របស់ Pepsi រកម្ចាស់ឃើញហើយ

    ភ្នំពេញ, ថ្ងៃទី12 ខែសីហានេះ, អ្នកមានឱកាសក្លាយជាម្ចាស់រថយន្តទំនើបដ៏ស្រស់ប្រណិតMazda 2 ចំនួន10 រូប ដែលមកពីគ្រប់បណ្តាខេត្តក្រុងនៃប្រទេសកម្ពុជា បានបង្ហាញខ្លួននៅក្នុងកម្មវិធីលេងហ្គេមឈ្នះរង្វាន់ធំរបស់ Pepsi ដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងផ្សារទំនើប អីុអនម៉ល ភ្នំពេញ នៅ Lively Plaza ដែលរៀបចំដោយ Pepsi Cambodia ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Angkor Cambrew Co,. Ltd រួមជាមួយអ្នកចូលរួមទស្សនាអបអរយ៉ាងរំភើបរីករាយរាប់រយនាក់។

    កាលពី ខែមីនា ឆ្នាំ2018 ដល់ ខែសីហា ឆ្នាំ2018 ក្រុមហ៊ុន Pepsi Cambodia បានដំណើរការការផ្សព្វផ្សាយដល់អតិថិជនដែលចូលចិត្តពិសា Pepsi នៅទូទាំងប្រទេសឲ្យបានដឹង និងចូលរួមក្នុងយុទ្ធនាការនៃកម្មវិធីលេងហ្គេមឈ្នះរង្វាន់ធំនេះ។ អតិថិជនគ្រាន់តែទិញទឹកក្រូច Pepsi ដប ចំណុះ 350 ml ដែលមានគម្របពណ៌លឿង នោះពួកគេនឹងទទួលបានលេខកូដសំណាង 8 ខ្ទង់ដែលមាននៅក្នុងគម្របដប និងធ្វើការវាយទៅកាន់លេខ *8888*លេខកូដ 8ខ្ទង់# (ការហៅនេះពុំបានគិតប្រាក់ពីប្រព័ន្ធ Smart នោះទេ) អតិថិជននឹងទទួលបានសារឆ្លើយតបដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា ទូរស័ព្ទ iPhone X និងរង្វាន់ទឹកប្រាក់ 3,000 ដុល្លារ សរុបជាទឹកប្រាក់ 6 លានដុល្លារបន្ថែមទៀតពីប្រព័ន្ធទូរស័ព្ទ Smart ជាពិសេសគឺមានឱកាសក្លាយជាបេក្ខភាព 1រូប ក្នុងចំណោម 10រូប សម្រាប់ការប្រកួតប្រជែងឈ្នះរង្វាន់ធំមហាសាល គឺរថយន្ត Mazda 2។

    កម្មវិធីនេះ ត្រូវបានរៀបចំឡើងពេញមួយថ្ងៃជាមួយកម្មវិធីលេងហ្គេមសប្បាយៗជាច្រើន ដែលមានអ្នកលក់ផលិតផល Pepsi នៅតាមតំបន់ និងអ្នកដើរទស្សនាផ្សារទំនើប ចូលរួមលេងយ៉ាងច្រើនកុះករនៅសាលកម្មវិធី។ ក្រោមបរិយាកាសសប្បាយរីករាយ ក៏មានបង្ហាញការសម្តែងរបស់ក្រុម 4NIX និងក្រុមតន្រ្តី Small World Small Band ថែមទៀតផង ។ អ្នកចូលរួមកាន់តែកុះករឡើង នៅពេលដល់វគ្គប្រកួតប្រជែងយកឈ្នះរង្វាន់ធំ ដែលត្រូវបង្ហាញខ្លួនអ្នកចូលរួមប្រកួតទាំង 10រូប ជួបជុំគ្នានៅលើវេទិកា ដើម្បីប្រកួតប្រជែងសមត្ថភាព និងប្រាជ្ញា ដែលត្រូវបានជ្រើសរើសបេក្ខជនតែ 1 រូប ឲ្យធ្វើជាម្ចាស់រថយន្តប្រណិត Mazda 2 រួមជាមួយបេក្ខជន 9 រូបផ្សេងទៀតទទួលបានរង្វាន់ទូរទស្សន៍ Samsung ។

    កម្មវិធីលេងហ្គេមឈ្នះរង្វាន់ធំរបស់ Pepsi ត្រូវបានជ្រើសរើសបេក្ខភាពទាំង 10រូប ដើម្បីធ្វើការប្រកួតប្រជែងគ្នាយ៉ាងសុក្រិត និងយុត្តិធម៌ ហើយឱកាសនៃការឈ្នះគឺអាស្រ័យទៅលើសំណាង និងសមត្ថភាពរបស់បេក្ខភាពនិមួយៗ។ បេក្ខភាពទាំងអស់ចាប់ផ្តើមជាមួយនឹងដំណើរការនៃការលេងហ្គេមដូចគ្នា ហើយមានតែបេក្ខភាពតែ 1 រូបប៉ុណ្ណោះដែលបានក្លាយជាម្ចាស់រថយន្តប្រណិត Mazda 2 ។ កម្មវិធីលេងហ្គេមឈ្នះរង្វាន់ធំ របស់ Pepsi ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ជាមួយការគាំទ្រ និងមានអតិថិជននិយមពិសា Pepsi កាន់តែច្រើនឡើង។ ក្រុមហ៊ុន Pepsi Cambodia សូមថ្លែងអំណរគុណដល់អតិថិជនសម្រាប់ការគាំទ្រ និងដៃគូសហការទាំងអស់របស់ខ្លួន។
    ចូលរួមជាមួយនឹងកម្មវិធីផ្តល់ជូនពិសេសៗជាច្រើនទៀត ដែលរៀបចំឡើងដោយក្រុមហ៊ុន Pepsi, Love it. Live it. Win it.

    Share This Post:
    MPO4D jitutoto mpo4d Mpoplay