អន្តរជាតិ

ក្រុមហ៊ុនឱសថអាមេរិក Moderna បានដាក់ពាក្យស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួន នៅក្នុងប្រទេសហ្វីលីពីន

BY
autoadmin
April 27, 2021

លោក Rolando Enrique Domingo ប្រធានរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna Inc MRNA.O បានដាក់ពាក្យស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនជាអ្នកបង្កើតឡើងនៅក្នុងប្រទេសហ្វីលីពីន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃច័ន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។ ដូច្នេះវ៉ាក់សាំងរបស់ Moderna បាច់ដំបូងចំនួន ១៩៤,០០០ ដូស រំពឹងនឹងត្រូវបញ្ជូនទៅដល់ប្រទេសហ្វីលីពីន ក្នុងខែឧសភា ហើយវ៉ាក់សាំងចំនួន ១ លានដូសទៀត នឹងទៅដល់នៅក្នុងខែកក្កដា។

គួរឱ្យដឹងដែរថា ប្រទេសហ្វីលីពីនបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏អាក្រក់បំផុតមួយ ខណៈដែលខ្លួនជាប្រទេសដែលមានករណីច្រើនបំផុតទី២ នៅអាស៊ីអាគ្នេយ៍ ហើយប្រទេសនេះក៏បានអនុម័តការប្រើប្រាស់វ៉ាក់សាំងចំនួន ៦ រួចមកហើយដែរ។ ជាក់ស្ដែងកាលពីថ្ងៃច័ន្ទផ្ទាល់ ប្រទេសនេះបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 រហូតដល់ទៅជាង ៤,០០០ ករណី ដែលនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបមាន ១,០០៦,៤២៨ ករណី និងការស្លាប់សរុបទាំងអស់ ១៦,៨៥៣ ករណី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: