អន្តរជាតិ
រថយន្តក្រុងព្រលះរថយន្តដឹកត្រី ផ្អើលទាំងយប់ បណ្តាលឲ្យស្លាប់២នាក់
BY Khmernote Media
February 26, 2018
ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង០២ និង១៥នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិ០៥ ត្រង់ចំណុចក្រ្មមទី១៦ ភូមិថ្នល់បត់ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាង រថយន្ដម៉ាកហុីយិនដាយទំងន់៥ តោនដឹកត្រី ពាក់ស្លាកលេខ ព្រះសីហនុ 3A-5811 និង រថយន្ដក្រុងដឹកអីវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ 3C-8052 របស់ក្រ្មហ៊ុន វុឍ្ឍន៍សុភាព។ តាមប្លង់កើតហេតុបញ្ជាក់ថា រថយន្ថដឹកត្រីបើកបរមកពីភ្នំពេញ ខណៈរថយន្ដក្រុងបើកបរពីបាត់ដំបងច្រាស់ទិសគ្នា លុះមកដល់ចំណុចកើតហេតុរថយន្ដក្រុងបានរេចង្កូតចូលទៅចំណែកស្ដាំរបស់រថយន្ដដឹកត្រីរួចក៏បានបុករថយន្ដដឹកត្រីតែម្ដងការខូចខាត មនុស្ស ស្លាប់ ០២នាក់ ជាបឋមពីព្រោះអូសរថយន្ដមិនទាន់ចេញពីគ្នាខួច រថយន្ដ ០២ គ្រឿង៕

