ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកអនុញ្ញាតឱ្យប្រើវ៉ាក់សាំងប្រភេទនេះ លើក្មេងៗអាយុចាប់ពី ១២ ទៅ ១៥ឆ្នាំ នៅសប្តាហ៍ក្រោយនេះ

    BY autoadmin May 4, 2021
    អាមេរិកអនុញ្ញាតឱ្យប្រើវ៉ាក់សាំងប្រភេទនេះ លើក្មេងៗអាយុចាប់ពី ១២ ទៅ ១៥ឆ្នាំ នៅសប្តាហ៍ក្រោយនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឪសថអាមេរិកអាមេរិក (FDA) ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ចំពោះក្មេងអាយុចាប់ពី ១២ ទៅ ១៥ឆ្នាំ នៅសប្តាហ៍ក្រោយនេះ។ ជម្រាបផងដែរថា សព្វថ្ងៃវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer ត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់ចំពោះមនុស្សវ័យចាប់ពី ១៦ឆ្នាំ ហើយនៅពេលខាងមុខ ក្រុមហ៊ុនក៏ទំនងនឹងស្នើឱ្យមានការអនុញ្ញាតសម្រាប់ក្មេងៗផងដែរ។

    មន្ត្រីសហព័ន្ធបាននិយាយថា ទីភ្នាក់ងារនេះត្រូវបានគេរំពឹងថា នឹងពង្រីកការអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់របស់ខ្លួន សម្រាប់វ៉ាក់សាំង Pfizer នៅដើមសប្តាហ៍ក្រោយ ហើយប្រហែលជាឆាប់ជាងនេះផង។ គេរំពឹងថារដ្ឋបាលចំណីអាហារនិងឪសថ (FDA) នឹងយល់ព្រមអនុញ្ញាតលើការប្រើប្រាស់វ៉ាក់សាំងរបស់ Pfizer ហើយសូម្បីតែក្មេងតូចៗក៏ទំនងជាអាចប្រើវ៉ាក់សាំងនេះបាននៅរដូវស្លឹកឈើជ្រុះ។ FDA នឹងត្រូវចូលរួមប្រជុំគណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងសហព័ន្ធ ដើម្បីពិភាក្សាថាតើត្រូវណែនាំឱ្យចាក់វ៉ាក់សាំងនេះចំពោះក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំដែរ ឬទេ។ ចំណែកមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) នឹងទទួលយកអនុសាសន៍របស់គណៈកម្មាធិការជាមុន មុនពេលអាចសម្រេចឱ្យមានការប្រើប្រាស់ជាផ្លូវការ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: