ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រឹម​រយៈពេល​២​ថ្ងៃ គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ចំនួ​ន៥លើក បណ្ដាល​ឲ្យមនុស្ស​ប្រុស​ស្រី ៨នាក់ ស្លាប់​របួសធ្ងន់ និង​ស្រាល​សរុប​ទូរ​ទាំង​ខេត្ដ​កណ្ដាល

    BY Khmernote Media February 26, 2018
    ត្រឹម​រយៈពេល​២​ថ្ងៃ គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ចំនួ​ន៥លើក បណ្ដាល​ឲ្យមនុស្ស​ប្រុស​ស្រី ៨នាក់ ស្លាប់​របួសធ្ងន់ និង​ស្រាល​សរុប​ទូរ​ទាំង​ខេត្ដ​កណ្ដាល

    កណ្ដាល៖ សរុប​ទូទាំង​ខេត្ដ​កណ្ដាល ដោយ​គិតចាប់​ពីថ្ងៃ​ទី២៤ ដល់ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៥លើក បណ្ដាលឲ្យ​មនុស្សប្រុស​ស្រីចំនួន​៨នាក់​បានស្លាប់​និងរបួស​ធ្ងន់ស្រាល និងធ្វើ​ឲ្យរថយន្ដ​រងការ​ខូចខាត​ចំនួន​៥គ្រឿង ,ម៉ូតូចំនួន​៥គ្រឿង ដោយយោង​តាមរបាយ​ការណ៍របស់​មន្រ្ដី​នគរបាល​ការិយាល័យ​ចរាចរណ៍​ខេត្ដកណ្ដាល ។

    មន្រ្ដី​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​បានឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ចាប់ពីថ្ងៃ​ទី២៤ ដល់ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ គឺបាន​កើតឡើង​ចំនួន​៥លើក ក្នុងនោះ ស្រុកអង្គ​ស្នួលមាន​ចំនួន​២លើក បង្កឡើង​រវាងម៉ូតូ​និងម៉ូតូ១លើក ,រថយន្ដនិង​ម៉ូតូ១លើក បណ្ដាល​ឲ្យមនុស្ស​ស្លាប់១នាក់ (ប្រុស) និងរបួស​ធ្ងន់២នាក់ (ប្រុស) ខូចខាត​រថយន្ដចំនួន​១គ្រឿងនិង​ម៉ូតូចំនួន​៣គ្រឿង ,ស្រុកកៀន​ស្វាយមាន១លើក បង្កឡើង​រវាងរថយន្ដ​និងរថយន្ដ បណ្ដាលឲ្យ​មនុស្សស្លាប់​ចំនួន១នាក់ (ប្រុស) និងរបួស​ស្រាល​ចំនួន១នាក់ (ស្រី) និងខូចខាត​រថយន្ដ២គ្រឿង ,ស្រុក​កណ្ដាលស្ទឹង​មានចំនួន​១លើក បង្កឡើង​រវាងរថយន្ដ​និងម៉ូតូ បណ្ដាលឲ្យ​របួសធ្ងន់​១នាក់ ធ្វើឲ្យខូចខាត​រថយន្ដ​មួយគ្រឿង​និងម៉ូតូ​១គ្រឿង និងស្រុកកោះធំ បង្ក​ឡើងរវាង​រថយន្ដនិ​ងម៉ូតូ២គ្រឿង បណ្ដាល​ឲ្យរបួស​ធ្ងន់១នាក់​(ស្រី) និងរបួស​ស្រាល១​នាក់ប្រុស ធ្វើឲ្យខូច​ខាតរថយន្ដ​១គ្រឿង​និងម៉ូ​តូ២គ្រឿង ។

    ប្រពដ​ដែលបន្ដ គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើនេះ គឺកើត​ឡើងម​កពីការ​បើកបរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្នចំនួន​៣លើក ,បើកបរមិន​ពិនិត្យ​បច្ចេកទេស​រថយន្ដ(ដាច់ហ្រ្វាំង)១លើក និងមិន​គោរពសិទ្ធិ​អាទិភាពចំនួន​១លើក ។ ចំពោះមធ្យោបា​យពាក់ព័ន្ធ​ទាំងអស់​ត្រូវបាន​សមត្ថកិច្ច​យកទៅរក្សា​ទុកនៅ​អធិការដ្ឋាន​នគរបាល​តាមបណ្ដា​ស្រុករៀងៗ​ខ្លួន ដើម្បីចាត់​ការតាម​នីតិ​វិធីច្បាប់ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay