ខ្មែរណូត

ស្វែងរក

  • PR

    Vivo V11 ត្រៀមបង្ហាញខ្លួនឆាប់ៗនេះហើយ ស្របពេល តារា ២ ដួងបានក្លាយជា BA ប្រចាំក្រុមហ៊ុន vivo

    BY Khmernote Media August 21, 2018
    Vivo V11 ត្រៀមបង្ហាញខ្លួនឆាប់ៗនេះហើយ ស្របពេល តារា ២ ដួងបានក្លាយជា BA ប្រចាំក្រុមហ៊ុន vivo

    ដូចអ្នកទាំងអស់គ្នា បានដឹងហើយថា ត្រកូល V របស់ Vivo មានលេខតំណាង នៅពីក្រោយ គឺសុទ្ធតែជាលេខសេស ទាំងអស់ ដូចជា V3 V5 V7 V9 និងចុងក្រោយ ដែលក្រុមហ៊ុនត្រៀមនឹង បង្អួតសម្រស់នេះ គឺ V11 នេះឯង ដោយបានភ្ជាប់ជាមួយលក្ខណះពិសេសដូចជាម៉ូដែល X21។

    យ៉ាងណាមិញ ចំពោះ Vivo V11 នេះ នៅមិនទាន់ ប្រកាសអោយដឹងពីលក្ខណៈសម្បត្តិ របស់វាទេ ក៏ដូចជា រូបរាងរបស់វាក្តី សុទ្ធតែនៅរក្សាជាអាថ៌កំបាំង ជិតឈឹង ក៏ប៉ុន្តែអ្វីដែលយើង បានដឹងខ្លះៗនោះ គឺមុខងារ ស្គេនម្រាមដៃ បែបអនាគត ការស្គេននៅលើអេក្រង់ ដែលអ្នកទាំងអស់គ្នា បានឃើញម្តងមកហើយ នៅលើ X21 និងមុខងារមួយទៀត គឺ AI Camera ដែលជា មុខងារពិសេស មិនអាចខ្វះបានសម្រាប់ អ្នកស្រលាញ់ការថតរូប។ ក៏សូមបញ្ជាក់ផងដែរថា V11 នេះ នឹងប្រកាសបង្ហាញ នាពេលឆាប់ៗខាងមុខនេះហើយ!!!

    ស្របពេលដែល vivo បានប្រកាសនូវឈ្មោះ V11 នេះឡើងនោះ យើងឃើញថា vivo ក៏មានវត្តមានតារាតំណាងថ្មីដែលជាតារាល្បីប្រចាំប្រទេសយើង ចំនួន ២ ដួង ផងដែរ គឺពួកគាត់ទាំង ២ មានដូចជា កញ្ញា សុខ ពិសី និងកញ្ញា ឡូរ៉ា មម នឹងក្លាយទៅជា អគ្គរាជទូតសុឆន្ទៈ ផ្លូវការរបស់ ក្រុមហ៊ុន Vivo ផ្ទាល់តែម្តង។ ក្រុមហ៊ុន vivo កំពុងពង្រីកវិសាលភាពរបស់ខ្លួនខ្លាំងឡើងៗនៅក្នុងទីផ្សារប្រទេសកម្ពុជារបស់យើង និងកំពុងនាំមកនូវទូរស័ព្ទដែលមានបច្ចេកវិទ្យាខ្ពស់ក្នុងការប្រើប្រាស់ផងដែរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay