ខ្មែរណូត

ស្វែងរក

  • PR

    បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញ 4 ខែ ​ Huawei Photo Contest រដូវកាលទី 4​ រកឃើញអ្នកដែលមានថ្វីដៃខ្លាំង​ឈ្នះដំណើរកំសាន្តទៅសឹង្ហបូរី និងរង្វាន់ដ៌ច្រើនសម្បើប

    BY Khmernote Media August 22, 2018
    បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញ 4 ខែ ​ Huawei Photo Contest រដូវកាលទី 4​ រកឃើញអ្នកដែលមានថ្វីដៃខ្លាំង​ឈ្នះដំណើរកំសាន្តទៅសឹង្ហបូរី និងរង្វាន់ដ៌ច្រើនសម្បើប

    ទីបំផុត វគ្គប្រកួតផ្តាច់ព្រ័ត្តនៃការប្រកួតថតរូបដោយស្មាតហ្វូន បានធ្វើឡើងដំណាល់គ្នាក្នុងកម្មវិធីសម្ពោធនិងដាក់ថ្ងៃដំបូងជាផ្លូវការនូវស៊េរីថ្មីលំដាប់កំពូល គឺ #Huawei_Nova3 #Huawei_Nova3i បាន​ធ្វើ​ឲ្យ​រញ្ជួយ​កម្មវិធីនៅផ្សារទំនើបអីអន 2 សែនសុខ នាថ្ងៃទី 18 ខែ​ 08 ។
    ដោយចាប់ផ្តើមប្រកួតកាលពីដើមខែកុម្ភះ​ឆ្នាំ2018​​ កន្លងទៅនេះ​ ​ក្រុមហ៊ុន  Huawei បានបញ្ចេញនូវការប្រកួតរដូវកាលទី4 (HuaweiPhotoContest4) ដែលជាប្រកួតថតរូបស្មាតហ្វូនដ៍ធំប្រចាំឆ្នាំ អនុញ្ញាត អោយអតិថិជន បេក្ខជនបញ្ចេញថ្វីដៃ រាប់អានមិត្តភក្តិ អ្នកចូលចិត្តស្រលាញ់ការថតរូប និងលើកកំពស់ វិស័យថតរូបអោយកាន់តែផុសផុល ដែលជ័យលាភីអាចឈ្នះរង្វាន់ធំសម្រាប់ជ័យលាភី 4 នាក់ ក្នុងរយៈពេលការប្រកួត 4 ខែ ឈ្នះរង្វាន់ប្រចាំសប្តាហ៍ 4 ដង ក្នុង1ខែ (រង្វាន់អនុស្សាវរីយ៍ដ៍ច្រើនសន្ធឹកសន្ធាប់)។ គួរអោយកត់សំគាល់ផងដែរថា ក្រុមហ៊ុន Huawei ទទួលបានជោគជ័យពីការរៀបចំការប្រកួត 3​ រដូវកាលមកហើយដោយទទួលបានការគាំទ្រ​ និងចូលរួមពីអតិថិជន អ្នកចូលចិត្តថតរូប និងអ្នកថតរូបអាជីព យ៉ាងច្រើនសន្ធឹកសន្ធាប់​​។​
    លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា “ក្រុមហ៊ុនតែងតែបង្កើតកម្មវិធីប្លែកៗ ដើម្បីផ្តល់ការសប្បាយនិងរង្វាន់ពិតៗជាការតបស្នងជូនដល់អ្នកប្រើប្រាស់ ជានិច្ចនិងអាចចូលរួមប្រកួតគ្រប់ម៉ាកស្មាតហ្វូន។ ​ក្រុមហ៊ុន​​​ក៍បានរៀបចំបើកវគ្គបង្រៀនថតរូបដោយស្មាតហ្វូន នៅតាមបណ្តារខេត្តធំៗ ដូចជា កំពង់សោម សៀមរាប បាត់ដំបង ក៍ដូចជាភ្នំពេញផងដែរ ដើម្បីបណ្តុះបណ្តាលអតិថិជន ដែលចូលចិត្ត និងស្រលាញ់ការថតរូប តាមរយៈទ្រឹស្តី ការចុះអនុវត្តថតផ្ទាល់ ការប្រកួតខ្នាតតូច ។”
    ការប្រកួតថតរូបដោយស្មាតហ្វូនដ៍ធំប្រចាំឆ្នាំរបស់ Huawei នេះ មាន 4 ដំណាក់កាល ៖

    វគ្គទី 1 វគ្គចុះឈ្មោះ បានបពា្ចប់ដោយជោគជ័យបានទទួលបេក្ខជនចូលរួមមានប្រមាណ 400នាក់
    វគ្គទី 2 វគ្គចម្រាញ់ Huawei (ការប្រកួតជម្រុះ4​ សប្តាហ៌)​ 33​ នាក់
    វគ្គទី 3 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជ្រើសរើសបាន 15នាក់
    វគ្គទី 4 វគ្គផ្តាច់ព្រ័ត្រ នៅអីអនម៉នសែលសុខ ក្នុងកម្មវិធីផ្លូវការសម្ពោធផ្លូវការនិងលក់ថ្ងៃដំបូងដ៍ធំរបស់ Huawei Nova 3/Nova 3i នាថ្ងៃ 18 ខែ 8​ ថ្មីៗនេះ

    រូបថត និងជ័យលាភីទាំងអស់ ត្រូវឆ្លងកាត់ការវាយតំលៃដោយមានគណៈកម្មការមួយក្រុម (Mr. JackSJ,
    Mr. Jim, Mr. Lang Solina, Mr. Hilaron) ដែលអោយ 100% នៅលើគុណភាពរូប លើប្រធានបទចុង
    ក្រោយ ”9 Photos: A Details Pictures Story” ជ័យលាភីបានទៅលើបេក្ខជនដូចខាងក្រោមនេះ
    លេខ 1 លោក សេង លូន
    លេខ 2 លោក គីម បូរិន (ហៅកូនអ្នកស្រែ)
    លេខ 3 អ៊ុង សីវថុង
    លេខ 4 ប្លុង សុភារី
    លេខ 5 សាន រស្មី
    លេខ 6 ពេជ្រ មធុរ៉ា
    លេខ 7 តេជគុណ កេង ឡុង
    លេខ 8  លុយ សីណុច
    លេខ 9 គាត ស៊ុននីសូមទស្សនារូបថតកំពូលស្អាតៗដែលថតដោយបេក្ខជនទាំង 9 ដូចខាងក្រោម
    កម្មវិធីប្រកួតថតរូបដោយស្មាតហ្វូនដ៍ធំប្រចាំឆ្នាំ HuaweiPhotoContest4 នេះមានរយៈពេលចុះឈ្មោះ 11 សប្តាហ៍ ប្រកួតជម្រុះ 6 សប្តាហ៍ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ សរុប 18 សប្តាហ៍ ដោយក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុននិងដៃគូសារព័ត៌មាន ដូចជា Sabay, Khmerload, Khmer Note, Apexel Lens, Electronic World ។


    លើសពីនេះទៅទៀតក្រុមហ៊ុនតែងតែរៀបចំកម្មវធីផ្តល់រង្វាន់​និងប្រូម៉ូសិន ដល់អតិថិជន នូវស៊ុបពើប្រូម៉ូសិន Huawei Carnival​​ ជាមួយនឹងការបពា្ចះតម្លៃកប់ៗ កាដូដ៌ច្រើនសន្ធឹកសន្ធាប់ផងដែរ​ និងក្តៅៗនេះក៌ចេញស៊េរីថ្មីសន្លាង​ចុងក្រោយស្មាតហ្វូន #Huawei_Nova3_Series បំពាក់​បច្ចេកវិទ្យា កាមេរ៉ា AI បួន​គ្រាប់ #Huawei_Nova3 ត​ម្លៃ​ 469 ដុល្លារ​ និង​ #Huawei_Nova 3i តម្លៃជាង 329 ដុល្លារ ​​​​នឹង​ទទួល​បាន Bluetooth Speaker ដ៏​កាលីប Original ហើយ​​ថែម​​ស៊ីម​ស្មាត ជាមួយ​កញ្ចប់សេវាកម្ម​ធំ​ហ្មង 12សប្ដាហ៍ និង 16 ​សប្ដាហ៍។
    សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានតាមរយៈ៖
Facebook: Huawei Mobile (KH)
    Instagram: huaweimobilekh
    Website: www.consumer.huawei.com/kh
    Youtube Channel link: www.youtube.com/c/HuaweiMobileKH

    Share This Post:
    MPO4D jitutoto mpo4d Mpoplay