អន្តរជាតិ

ប្រទេសជប៉ុនគ្រោងអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna

BY
autoadmin
May 18, 2021

ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុននឹងធ្វើការអនុញ្ញាតលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna នៅចុងសប្តាហ៍នេះ បន្ទាប់ពីក្រសួងទទួលបានពាក្យសុំរបស់ Moderna និង AstraZeneca ។ ជម្រាបដែរថា បច្ចុប្បន្នវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer គឺជាវ៉ាក់សាំងតែមួយគត់ ដែលត្រូវបានប្រើនៅពេលប្រទេសជប៉ុន សម្រាប់ចាក់បង្ការមនុស្សចាស់ និងអ្នកដទៃទៀត។ ដូច្នេះក្រសួងនឹងកោះប្រជុំអ្នកជំនាញនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិនិត្យមើលទិន្នន័យរបស់វ៉ាក់សាំងទាំង ២ ។

ក្រសួងទំនងជានឹងផ្តល់ភ្លើងបៃតងដល់វ៉ាក់សាំង Moderna នៅដើមថ្ងៃសុក្រ បន្ទាប់ពីទទួលបានការយល់ព្រមពីអ្នកជំនាញ។ វ៉ាក់សាំង Moderna ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុវត្តនៅកន្លែងចាក់វ៉ាក់សាំងធំ ដែលនឹងត្រូវបើកនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ ចំពោះវ៉ាក់សាំង AstraZeneca វិញ មន្ត្រីក្រសួងនឹងថ្លឹងថ្លែងដោយប្រុងប្រយ័ត្ននូវហានិភ័យការកកឈាម ដោយមានការចូលរួមពីអ្នកជំនាញ។ ហើយក្រោមកិច្ចសន្យាជាមួយរដ្ឋាភិបាលជប៉ុន ក្រុមហ៊ុន AstraZeneca នឹងផ្គត់ផ្គង់វ៉ាក់សាំងក្នុងបរិមាណគ្រប់គ្រាន់ សម្រាប់ប្រជាជន ៦០ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: