ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន កាហុកភីធីអ៊ី និង ក្រុមហ៊ុនស្មាត អាស្យាតា បានចុះហត្ថលេខាជាដៃគូពាណិជ្ជកម្ម ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍តែមួយគត់

    BY Khmernote Media August 23, 2018
    ក្រុមហ៊ុន កាហុកភីធីអ៊ី និង ក្រុមហ៊ុនស្មាត អាស្យាតា បានចុះហត្ថលេខាជាដៃគូពាណិជ្ជកម្ម ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍តែមួយគត់

    ភ្នំពេញ-ថ្ងៃទី​ ២៣ ខែ សីហា​ ឆ្នាំ ២០១៨​៖ ក្រុមហ៊ុន កាហុកភីធីអ៊ី អិលធីឌី​ និងក្រុមហ៊ុន ស្មាតអាស្យាតា ​ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នៅសណ្ធាគារសាន់វេ ក្នុងគោលបំណងបង្កើតទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំងពីរ​ ក៏ដូចជាចង់អោយប្រជាពលរដ្ឋទទួលបាននូវការយល់ដឹងបន្ថែមទៀតអំពី គុណភាព គុណប្រយោជន៍ និង សេវាកម្ម ដែលផ្ដល់ដោយក្រុមហ៊ុនទាំងពីផងដែរ។
    ការចុះកិច្ចសហការដៃគូពាណិជ្ជកម្មនេះ នឹងនាំមកនូវកម្មវិធីបញ្ចុះតម្លៃផ្សេងៗ និងការផ្ដល់ជូន ដ៏ពិសេសសម្រាប់ អតិថិជនដែលតែងតែគាំទ្រទូរស័ព្ទដៃស៊ីងតិច និង ក្រុមហ៊ុន ស្មាតអាស្យាតា ​ដែលជា​​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​ក្នុង​ប្រទេស​។
    ​លោក ទ្រី លាងគ្រី​ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកាហុក ភីធីអ៊ី បានមានប្រសាន៍ថា៖ “អតិថិជនទំាងអស់អាចរកទិញទូរស័ព្ទដៃស៊ីងតិចនៅតាមបណ្តាស្មាតសប (Smart Shop) ទូទាំងប្រទេស ហើយថែមទាំងទទួលបានលេខស៊ីមកាតល្អៗ ក៏ដូចជាការប្រើប្រាស់បាន អ៊ីនធឺណេតរហូតដល់ ១២សប្តាហ៍ផងដែរ។”
    លើសពីនេះលោកក៏បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនស្មាតអាស្យាតា ដែលជឿជាក់លើទូរស័ព្ទដៃស៊ីងតិច និង បានដាក់លក់ទូរស័ព្ទដៃស៊ីងតិច ជាផ្លូវការនៅតាម ស្មាតសប (Smart Shop) កាលពីថ្ងៃ ទី១​ ខែ សីហានេះផងដែរ។
    ​ជាមួយគ្នានេះផងដែរ អ្នកស្រី ស៊ឹម ចាន់សុភ័ក្រ្ដ ប្រធានផ្នែកអភិវឌ្ឍផលិតផល និង ឧបករណ៍ ( Head of Consumer Proposition and Devices) នៃក្រុមហ៊ុន ស្មាតអាស្យាតា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនស្មាត មានសេចក្តីសោមនស្សរីករាយ ដែលភាពជាដៃគូជាមួយក្រុមហ៊ុនកាហុក ភីធីអ៊ីនេះ អាចធ្វើឲ្យអតិថិជនរបស់ក្រុមហ៊ុនស្មាត អាចជាវទូរស័ព្ទដៃស៊ីងតិចបាន ។ ជាមួយនឹងការដាក់លក់ទូរស័ព្ទដៃស៊ីងតិចតាមស្មាតសប​ (Smart Shop) ទាំងអស់ អតិថិជនរបស់យើងនឹងអា​​ចជាវស្មាតហ្វូន ដែលមានតម្លៃសមរម្យ និង គុណភាពគួរជាទីទុកចិត្ត ដើម្បីរីករាយជាមួយបណ្តាញទូរស័ព្ទ 4.5G​ របស់ស្មាត និង​ការផ្ដល់ជូនជាមួយទូរស័ព្ទដ៏គួរឲ្យចាប់អារម្មណ៍។”
    ជា​ចុងក្រោយនេះក្រុមហ៊ុនទាំងពីរសង្ឃឹមយ៉ាងមុតមាំទៅលើកិច្ចសហកាដៃគូពាណិជ្ជកម្មមួយនេះនឹងមានការអភិវឌ្ឍន៏ លូតលាស់ទៅមុនទន្ទឹមគ្នា​ និង ការសហការគ្នាយូរអង្វែងផងដែរ។


    អំពីក្រុមហ៊ុន Smart
    ​ក្រុមហ៊ុន Smart Axiata Co., Ltd គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា​ ដែល​នាពេ​ល​ប​ច្ចុ​​ប្បន្ន​​បាន​នឹ​​ងកំ​​ពុ​ង​បំរើ​អ​​​តិ​ថិ​ជន​ច្រើ​​នជាង៨ (ប្រាំបី)លាននាក់ ក្រោមស្លាកសញ្ញា “Smart”។ ក្រុមហ៊ុន Smart Axiata គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhard ដែល​ជាក្រុមហ៊ុន​ផ្តល់សេ​វា​ទូរ​គ​ម​នា​​គ​​ម​ន៍​ធំ​ជាង​គេ​បង្អស់​មួយក្នុងចំណោមក្រុមហ៊ុនធំៗនានាក្នុងទ្វិបអាស៊ី។
    ​ក្រុមហ៊ុន Smart គឺប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។​ នា​ឆ្នាំ២០១៤ Smart គឺជាប្រ​តិបត្តិក​រ​ដំបូ​ង​​ប​​​ង្អស់​ក្នុ​ង​ព្រះ​​​រាជា​ណា​ច​​ក្រ​​ក​ម្ពុ​​ជាដែ​លបា​ននាំ​មក​​នូវ​​បច្ចេកវិទ្យាទូរគមនាគមន៍សេវា 4G LTE ហើយ​ក៏​បាន​​ ​​​​​​​​​​ អ​​ភិ​វ​​​ឌ្ឍ​ន៍​​ខ្លួ​ន​​ឲ្យ​កាន់តែប្រសើរ​ថែមទៀត​តាមរយៈ​ការដាក់​ឲ្យដំណើការ​សេវា​បច្ចេកវិទ្យា 4G+ (LTE Advanced) នាដើមឆ្នាំ២០១៦ និង​នា​ដើម​ឆ្នាំ​២០១៧ ក៏​បាន​ធ្វើ​ការ​ណែ​នាំ​នូវ​សេវាប​ច្ចេក​វិទ្យា​ថ្មី​មួយ​ទៀតគឺ 4G+ HD Voice ឬ VoLTE ដែលសេវានេះបានធ្វើឲ្យ Smart កាន់​តែ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យ​នៅ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ជាមួយទៅនឹងបច្ចេកវិទ្យាដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៨(កៅសិបប្រាំបី) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។
    ​ដើម្បីឲ្យកាន់តែទំនើបទាន់សម័យស្របទៅតាមបរិបទសង្គមរស់នៅ ក្រុមហ៊ុន Smart បាននឹងកំពុងបម្លែងខ្លួនយ៉ាង​សកម្ម​​ទៅ​ជាប្រតិបត្តិករ​បែប​ឌីជីថល តាមរយៈការផ្តល់ជូននូវសេវាកម្មឌីជីថលជាច្រើនក្នុងនោះរួមមាន៖ ការ​ចាប់ដៃគូរជា​មួយ​ភាគី​អន្តរជាតិ​ដែលមានឈ្មោះល្បីរន្ទឺនានាដូចជា៖ Universal Music,​ Apple, Facebook និង iflix ហើយក៏មានសេវាកម្មបែប ​ឌីជីថលនានាទៀតដូចជា​ SmartLuy, Smart Insurance, SmartPay, Smart Music និង SmartNas។​ ក្រុមហ៊ុន Smart មាន​ទស្សនៈវិស័យយ៉ាងម៉ុតមាំនឹងក្លាយខ្លួនជាប្រតិបត្តិករបែបឌីជីថលឈានមុខគេបង្អស់ ស្របពេល​គ្នា​ផង​ដែរ​ទៅនឹង​ការដើតួ​នាទី​​យ៉ាង​សកម្ម​ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
    ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស។ Smart បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុតចំពោះអតិថិជន បុគ្គលិកនិយោជិតរបស់ខ្លួន និង​ប្រជាពល​រដ្ឋ​ទាំងអស់​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា តាមរយៈការ​នាំមកនូវសេវាប​ច្ចេកវិទ្យាលំដាប់ពិភពលោក, បទពិសោធ៍បែប​ឌីជីថលល្អឥតខ្ចោះ និង​ពិសេសគឺ​ការ​ចូល​រួម​យ៉ាង​សកម្ម​ទៅ​លើ​ការងារ​ទទួល​​ខុស​ត្រូវ​សង្គម។

    Smart ជីវិត​រស់​រវើក!​
    ក្រុមហ៊ុន​ Smart Axiata Co., Ltd.
    No. 464A, មហាវិថីព្រះមនីវង្ស, ទន្លេបាទី, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
    ទូរស័ព្ទ: +855 10 201 000
    www.smart.com.kh
    ​​​​​​
    សម្រាប់ព័ត៌មាន​បន្ថែម​ សូមទាក់ទង
    លោក ​គាំ ទីវា
    ទូរស័ព្ទ៖​+855 10 202 271
    អីុមែ៉ល៖​koam.tivea@smart.com.kh

    Share This Post:
    MPO4D jitutoto mpo4d Mpoplay