ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានទទួលស្វាគមន៍ និស្សិត វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ចំនួន 35នាក់ ធ្វើទស្សនកិច្ចសិក្សានៅរោងចក្ររបស់ខ្លួន

    BY Khmernote Media August 24, 2018
    ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល  (ISI STEEL) បានទទួលស្វាគមន៍ និស្សិត វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)  ចំនួន 35នាក់ ធ្វើទស្សនកិច្ចសិក្សានៅរោងចក្ររបស់ខ្លួន

    ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានសហការជាមួយ វិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI)ក្នុងការអនុញ្ញាតអោយនិស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់ អគ្គិសនី ចំនួន ៣៥នាក់ ចុះធ្វើទស្សនកិច្ចសិក្សារោងចក្រកែច្នៃដែករបស់ខ្លួន នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យអប់រំនៅកម្ពុជា ។ ទស្សនកិច្ចសិក្សានេះ ជាការផ្តល់ឱកាសដ៏សំខាន់ដល់សិស្សនិស្សិតដែលត្រៀមបញ្ចប់ការសិក្សាធ្វើការស្វែងយល់ដោយផ្ទាល់នូវស្ថានភាព និងបរិយាកាសការងារជាក់ស្តែងក្នុងក្រុមហ៊ុន ដើម្បីទទួលបានបទពិសោធន៍បន្ថែមលើចំណេះដឹង និងជំនាញរបស់ខ្លួន។ លើសពីនេះទៅទៀត សិស្សនិស្សិតបានសិក្សាស្វែងយល់ដោយផ្ទាល់លើវិស័យឧស្សាហកម្មដែក ដោយទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែងដែលជាគ្រឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនទុកជាមុនសម្រាប់ការស្វែងរកការងារធ្វើក្រោយបញ្ចប់ការសិក្សា។ ទស្សនកិច្ចសិក្សានេះក៏បានបង្កើនទំនាក់ទំនងកាន់តែល្អផងដែររវាងនិស្សិត ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ISI STEEL ថែមទាំងផ្តល់លទ្ធភាពឱ្យពួកគេបានស្វែងយល់លម្អិតអំពីស្ថានភាព និងលក្ខខណ្ឌការងារជាក់ស្តែងមុនពេលចេញបម្រើការងារនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រឧស្សាហកម្ម ផ្សេងៗ ។

    កម្មវិធីទស្សនកិច្ចសិក្សានេះ បានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក កៅ ម៉េងឆួន នាយកប្រតិបត្តិ ក្រុមហ៊ុន ISI STEEL ដោយផ្ទាល់ រួមជាមួយបុគ្គលិកក្រុមហ៊ុនផងដែរ ហើយក៏មានការធ្វើបទបង្ហាញ អំពីលក្ខខណ្ឌការងារ និងផលិតផលដែករបស់ក្រុមហ៊ុន ការណែនាំអំពីខ្សែសង្វាក់ផលិតកម្មដែក និងប្រព័ន្ធស្តង់ដាសុវត្ថិភាព ៥ស (5S) សម្រាប់បុគ្គលិកបម្រើការងារក្នុងរោងចក្រ ISI STEEL ផងដែរ ។

    សូមជំរាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ISI STEEL បានក៏កើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេនិងឈានមុខគេនៅប្រទេសកម្ពុជាដែលមាន សមត្ថភាព ផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកំរាលព្រុំ IDECK សង្ក័សីញូម សង្ក័សីពណ៌ និង សង្ក័សីបិទស្នោរPU។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ដែល ទាំងនេះ ស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្ម របស់ខ្លួន ៕

    ព័ត៌មានបន្ថែមទាក់ទងនិងកម្មវិធីទស្សនកិច្ចសិក្សានេះ សូមទាក់ទង៖
    – លោក សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន អាយ.អេស.អាយ ស្ទៀល តាមរយៈទូរស័ព្ទលេខ 015-777-305 និង អ៊ីម៉ែល vatnakoudom.samith@isisteel.com.kh
    – ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL

    Share This Post:
    MPO4D jitutoto mpo4d Mpoplay