ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មេដឹកនាំយោធាមីយ៉ាន់ម៉ានិយាយថា លោកស្រី អ៊ុងសាន ស៊ូជី នៅមានសុខភាពល្អជាធម្មតាទេ ហើយគាត់នឹងត្រូវឡើងតុលាការនៅពីរបីថ្ងៃទៀត

    BY autoadmin May 22, 2021
    មេដឹកនាំយោធាមីយ៉ាន់ម៉ានិយាយថា លោកស្រី អ៊ុងសាន ស៊ូជី នៅមានសុខភាពល្អជាធម្មតាទេ ហើយគាត់នឹងត្រូវឡើងតុលាការនៅពីរបីថ្ងៃទៀត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា មេដឹកនាំរបបយោធានៃប្រទេសមីយ៉ាន់ម៉ា គឺឧត្តមសេនីយលោក មីន អ៊ុង ឡាំង បាននិយាយថា លោកស្រី អ៊ុងសាន ស៊ូជី ពេលនេះគឺមានសុខភាពល្អ ហើយលោកស្រីនឹងត្រូវប្រឈមមុខនឹងតុលាការនៅប៉ុន្មានថ្ងៃខាងមុខទៀត។ នេះជាបទសម្ភាសន៍លើកដំបូងរបស់លោកឧត្តមសេនីយ ចាប់តាំងពីគាត់បានផ្តួលរំលំរបបលោកស្រី ស៊ូជី ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅ។

    លោក មីន អ៊ុង ឡាំង បាននិយាយថា៖ «លោកស្រី អ៊ុងសាន ស៊ូជី មិនមានកើតអ្វីទេ។ គាត់នៅផ្ទះរបស់គាត់ ហើយមានសុខភាពល្អធម្មតា។ គាត់នឹងត្រូវប្រឈមមុខនឹងការកាត់ក្តីនៅតុលាការក្នុងរយៈពេលពីរបីថ្ងៃទៀត»។ លោកបានបន្ថែមថា៖ «ដូចខ្ញុំបាននិយាយពីមុន គាត់បានព្យាយាមអស់ពីសមត្ថភាពរបស់គាត់ហើយ»។ យ៉ាងណានេះគ្រាន់តែជាការនិយាយតែម្ខាងពីលោកឧត្តមសេនីយប៉ុណ្ណោះ ខណៈលោកស្រី អ៊ុងសាន ស៊ូជី នៅមិនទាន់មានការបង្ហាញខ្លួននោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: