ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះមហាក្សត្រថៃបានអនុម័តសេចក្តីព្រាងច្បាប់មួយ អនុញ្ញាតឱ្យខ្ចីប្រាក់រហូតដល់ ១៥.៩៥ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩

    BY autoadmin May 25, 2021
    ព្រះមហាក្សត្រថៃបានអនុម័តសេចក្តីព្រាងច្បាប់មួយ អនុញ្ញាតឱ្យខ្ចីប្រាក់រហូតដល់ ១៥.៩៥ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ បាននិយាយថា ព្រះមហាក្សត្រថៃព្រះបាទ Maha Vajiralongkorn បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីអនុញ្ញាតឱ្យមានការខ្ចីប្រាក់រហូតដល់ ៥០០ ពាន់លានបាត (១៥.៩៥ ពាន់លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់ប្រទេសចំពោះជំងឺ COVID-19 ។

    ការខ្ចីប្រាក់នេះគឺតិចជាងផែនការមុន ដែលមានចំនួន ៧០០ ពាន់លានបាត ដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីកាលពីដើមខែនេះ។ ការអនុម័តនេះនឹងជ្រោមជ្រែងដល់រដ្ឋាភិបាលថៃ ខណៈដែលពួកគេកំពុងលំបាកក្នុងការប្រឈមជាមួយនឹងរលកទី៣ នៃការឆ្លងជំងឺ COVID-19 ដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: