ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នគរបាលការពារបេតិកភណ្ឌឃាត់ខ្លួនបរទេស២នាក់ ករណីថតរូបភាពសិចស៊ី ក្នុងតំបន់អង្គរ

    BY Khmernote Media February 26, 2018
    នគរបាលការពារបេតិកភណ្ឌឃាត់ខ្លួនបរទេស២នាក់ ករណីថតរូបភាពសិចស៊ី ក្នុងតំបន់អង្គរ

    សៀមរាប៖ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ សហការជាមួយភ្នាក់ងារអភិវឌ្ឍន៍ទេសចរណ៍ សណ្ដាប់ធ្នាប់ (អាជ្ញាធរអប្សរា) និងនគរបាលទេសចរណ៍ បានឃាត់ខ្លួនជនជាតិរុស្ស៊ី២នាក់ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបរិវេណប្រាសាទព្រះខ័ន។

    នគរបាលការពារបេតិកភណ្ឌ បានឱ្យដឹងថា ជនជាតិរុស្ស៊ីទាំង២នាក់ខាងលើ ទី១-ឈ្មោះ Sergei Bratskii ភេទស្រី អាយុ២៥ឆ្នាំ និងទី២-ឈ្មោះ Verginiya Stanislaven ko ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានសកម្មភាពថតរូបភាពសិចស៊ី នៅក្នុងបរិវេណប្រាសាទព្រះខ័ន ស្ថិតតំបន់អង្គរ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស វប្បធម៌ និងអរិយធម៌របស់ព្រះរាជាណាចក្រកម្ពុជា។

    នគរបាលការពារបេតិកភណ្ឌ បានបញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានដកហូត Memory និងធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះតទៅទៀត និងបានឱ្យវិលត្រឡប់ទៅកន្លែងស្នាក់នៅវិញ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay