អន្តរជាតិ

លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ នៅឯតុលាការនៃទីក្រុងណៃពិដោ

BY
autoadmin
May 26, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេឃើញបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ នៅឯតុលាការនៃទីក្រុងណៃពិដោ កាលពីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ រំលឹកជូនដែរថា មេដឹកគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) រូបនេះ បានប្រឈមនឹងការចោទប្រកាន់ជាច្រើន ចាប់តាំងពីការកាន់កាប់ឧបករណ៍ទាក់ទងខុសច្បាប់ រហូតដល់ការរំលោភរឿងសំងាត់របស់មន្ត្រី ហើយបើទោសធ្ងន់ធ្ងរ វាអាចធ្វើឱ្យលោកស្រីត្រូវជាប់ពន្ធនាគាររហូតដល់ទៅ ១៤ ឆ្នាំឯណោះ។

យោងតាមមេធាវីលោក Khin Maung Zaw បាននិយាយថា លោកស្រី ស៊ូជី បានឡើងតុលាការរយៈពេល ៣០ នាទី ដើម្បីពិភាក្សាអំពីរាល់ករណីទាំងអស់ដែលប្រឆាំងនឹងលោកស្រី ហើយលោកស្រីក៏បានទទូចថាពេលវេលានោះគឺតិចតួចណាស់ និងជំរុញឱ្យមេធាវីរបស់លោកស្រីស្នើសុំឱ្យទៅចៅក្រម ដើម្បីអនុញ្ញាតឱ្យមានការជួបមួយផ្សេងទៀត។ មេធាវីរបស់លោកស្រីក៏បានទៅជួប ប្រធានាធិបតីលោក Win Myint ដែលត្រូវបានពួកយោធាចាប់ខ្លួននៅថ្ងៃតែមួយជាមួយលោកស្រីផងដែរ។ ជាមួយគ្នានេះដែរ គណៈកម្មការរៀបចំការបោះឆ្នោតដែលតែងតាំងដោយពួកយោធារបស់មីយ៉ាន់ម៉ា បានចេញមុខមកនិយាយថា ពួកគេនឹងរំលាយគណបក្ស NLD នៅក្នុងអ្វីដែលពួកយោធាហៅថា ជាការលួចបន្លំសន្លឹកឆ្នោត៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: