អន្តរជាតិ

អូស្រ្តាលីបានសម្រេចបិទខ្ទប់រដ្ឋដែលមានប្រជាជនច្រើនបំផុតទី២ របស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងយ៉ាងឆាប់រហ័សនៃជំងឺកូវីដ១៩

BY
autoadmin
May 27, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា Victoria ដែលជារដ្ឋមានប្រជាជនច្រើនបំផុតទី២ របស់អូស្រ្តាលី នឹងត្រូវដាក់ការបិទខ្ទប់រយៈពេល ៧ថ្ងៃ ដើម្បីប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ COVID-19 ហើយការបិទខ្ទប់នឹងចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ (ម៉ោង ១៤ និង ០០ GMT) ។ រហូតមកដល់ពេលនេះអាជ្ញាធរបានរកឃើញករណីចំនួន ២៦ ហើយបានកំណត់ទីតាំងចំនួន ១៥០ កន្លែង ដែលកំណត់ថា ពលរដ្ឋទំនងជាបានប៉ះពាល់នឹងជំងឺ COVID-19 នេះ។

នាយករដ្ឋមន្រ្តីស្តីទីរបស់រដ្ឋ Victoria លោក James Merlino បាននិយាយថា ការផ្ទុះឡើងនេះពាក់ព័ន្ធនឹងជំងឺ COVID-19 បំលែងខ្លួន ដែលមានសភាពឆ្លងខ្លាំងហៅថា B.1.617 ។ លោកបន្ថែមថា វាបានចម្លងចេញពីអ្នកធ្វើដំណើរត្រឡប់ពីក្រៅប្រទេសម្នាក់ ហើយវាកំពុងរីករាលដាលលឿនជាងអ្វីដែលយើងធ្លាប់បានកត់ត្រាទុក។ ករណីជាច្រើនក៏ត្រូវបានគេរកឃើញនៅទូទាំងរដ្ឋ ដែលមានភ្ជាប់ទៅនឹងកន្លែងមួយចំនួនធំរួមទាំងកន្លែងបាល់ទាត់ នៅឯពហុកីឡដ្ឋានក្នុងទីក្រុង Melbourne ផងដែរ។ ដូច្នេះលោកបានស្នើឱ្យមានការបិទខ្ទប់យ៉ាងលឿនបំផុត ដើម្បីទប់ស្កាត់ការឆ្លងក្នុងទំហំធំជាងនេះ៕

អត្ថបទ៖ លីដា
ប្រភព​៖ BBC

Share This Post: