ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមរកឃើញជំងឺកូវីដ១៩ ប្រភេទថ្មីមួយទៀត ដែលជាកូនកាត់រវាងកូវីដបំប្លែងថ្មីនៅឥណ្ឌា និងកូវីដបំប្លែងថ្មីនៅអង់គ្លេស

    BY autoadmin May 29, 2021
    វៀតណាមរកឃើញជំងឺកូវីដ១៩ ប្រភេទថ្មីមួយទៀត ដែលជាកូនកាត់រវាងកូវីដបំប្លែងថ្មីនៅឥណ្ឌា និងកូវីដបំប្លែងថ្មីនៅអង់គ្លេស

    វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ពួកគេបានរកឃើញវត្តមានជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីមួយប្រភេទទៀត ដែលជាប្រភេទកូនកាត់កូវីដបំប្លែងខ្លួននៅប្រទេសឥណ្ឌា និងកូវីដបំប្លែងនៅចក្រភពអង់គ្លេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។ ជម្រាបដែរថា កន្លងមកប្រទេសវៀតណាមក៏មានករណីជំងឺកូវីដ១៩ បំប្លែងខ្លួននៅប្រទេសឥណ្ឌា និងអង់គ្លេស មកលើពលរដ្ឋខ្លួនមួយចំនួនផងដែរ ប៉ុន្តែនេះជាលើកដំបូងបំផុត ដែលខ្លួនរកឃើញការបំប្លែងខ្លួនទាំង ២ ប្រភេទ នៅក្នុងករណីតែមួយបែបនេះ។

    ប្រភពព័ត៌មានបាននិយាយថា ការបំប្លែងខ្លួនប្រភេទថ្មីនេះគឺទើបតែរកឃើញនៅប្រទេសវៀតណាមប៉ុណ្ណោះ ហើយបើនិយាយជារួមគឺវាមានលក្ខណៈជាការបំប្លែងខ្លួនមកពីប្រទេសឥណ្ឌា ប៉ុន្តែមានហ្សែនដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាលវៀតណាមមិនបានបញ្ជាក់ពីចំនួន និងព័ត៌មានលម្អិតអំពីការរកឃើញរបស់ពួកគេនៅឡើយទេ។ គួរឱ្យដឹងដែរថា ការបំប្លែងនៅចក្រភពអង់គ្លេស ត្រូវបានគេជឿថាអាចឆ្លងបានច្រើនជាងវីរុសធម្មតា ខណៈដែលការបំប្លែងខ្លួនរបស់ឥណ្ឌា គឺអាចចម្លងបានលឿន និងមានសភាពធ្ងន់ធ្ងរ ហើយមិនងាយត្រូវជាមួយវ៉ាក់សាំងបង្ការពីមុនៗនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: