អន្តរជាតិ
កូវីដនៅថៃមិនថមថយឡើយ! ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងថ្មី ៤,៥២៨នាក់ និងបាត់បង់ជីវិត ២៤នាក់
BY Khmernote Media
May 30, 2021
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា នៅក្នុងថ្ងៃអាទិត្យ ទី៣០ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,៥២៨នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៤ នាក់។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៦២៦នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១,៩០២នាក់ទៀតជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៥៤,៣០៧នាក់ និងស្លាប់សរុបចំនួន ១,០១២នាក់៕
