ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន DKSH បានរៀបចំសិក្ខា​សាលា​មួយស្តីអំពី «ផ្លាស់ប្តូរតំរូវការអាហារូប្ថម្ភសំរាប់ក្មេងដែលកំពុងលូតលាស់»

    BY Khmernote Media August 27, 2018
    ក្រុមហ៊ុន DKSH បានរៀបចំសិក្ខា​សាលា​មួយស្តីអំពី «ផ្លាស់ប្តូរតំរូវការអាហារូប្ថម្ភសំរាប់ក្មេងដែលកំពុងលូតលាស់»

    DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី គាំទ្រដោយ ក្រុមហ៊ុនអាហារូប្ថម្ភ Abbott ថ្មីៗនេះបានរៀនចំសិក្ខា​សាលាស្តីអំពី​ “ការកាត់បន្ថយចំនុចខ្វះខាតនៃប្រព័ន្ធការពារដើម្បីបង្កើនប្រយោជន៏ដល់ការអភិវឌ្ឍន៏ការយល់ដឹង”

    ភ្នំពេញ, ថ្ងៃទី25 ខែសីហា ឆ្នាំ 2018 – ក្រុមហ៊ុន DKSH បានរៀបចំសន្និសីទមួយស្តីអំពី «ការកាត់បន្ថយចំនុចខ្វះខាតនៃប្រព័ន្ធការពារ ដើម្បីបង្កើនប្រយោជន៏ដល់ការអភិវឌ្ឍន៏ការយល់ដឹង”​ សណ្ឋាគារ សុខា ភ្នំពេញ រួមជាមួយនឹងការដាក់សម្ភោធផលិតផល Similac Gain IQ ថ្មីជាមួយនឹងភាពឆ្នៃប្រឌិតថ្មីដោយការបញ្ចូលគ្នានៃ 2′-FL HMO និង nucleotides ដែលជាផលិតផលរបស់ក្រុមហ៊ុនអាហាររូបត្ថម្ភ Abbott។ រួមជាមួយការថ្លែងសុន្ទរកថាស្វាគមន៍ និងបើកកម្មវីធីដោយ សាស្រ្តាចារ្យវេជ្ជបណ្ឌិត អ៊ាប តឹកឆេង។​

    សាស្រ្តាចារ្យវេជ្ជបណ្ឌិត Goh Eng Neo Anne ដែលជាប្រធានផ្នែកអាលែកហ្ស៊ី និងជាអ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកជម្ងឺកុមារ ប្រចាំប្រទេស សិង្ហបុរី នៃមន្ទីរពេទ្យ KK សម្រាប់ស្រី្ត និងកុមារ បានថ្លែងនៅក្នុងបទបង្ហាញថា “HMOs គឺជាសមាសធាតុដ៏រឹងមាំ និងមានច្រើនបំផុតនៅក្នុងទឹកដោះម្តាយ បន្ទាប់ពីស្ករឡាក់តូស និងជាតិខ្លាញ់។ ប្រហែល 10% នៃម៉ាក្រូជីវជាតិទឹកដោះម្តាយត្រូវបានបង្កើតឡើងដោយ HMOs។​ ក្នុងចំណោម HMOs សំខាន់ៗ ២០ប្រភេទ HMO ចម្បងមួយដែលហៅថា 2′-fucosyllactose ឬ 2′-FL គឺជា HMO ដែលមានចំនួនច្រើនបំផុតនៅក្នុងទឹកដោះម្តាយភាគច្រើន។ វាជា HMO ដែលត្រូវបានសិក្សាច្រើនជាងគេ។

    លោកវេជ្ជបណ្ឌិត Li Fei ដែលជាថ្នាក់ដឹកនាំផ្នែកវិទ្យាសាស្រ្តនៃអាហារូប្តម្ភប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកអាហារូបត្ថម្ភនៃក្រុមហ៊ុន Abbott បានថ្លែងក្នុងបទបង្ហាញថា “HMOs គឺជាសារជាតិផ្សំពិសេសសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ ដែលធន់នឹងការរំលាយអាហារដោយអង់ស៊ីមក្រពះពោះវៀនរបស់មនុស្ស។ ពួកវាជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំដែលកំពុងលូតលាស់ និងមានទំនាក់ទំនងជាមួយនឹងអត្រាថយចុះនៃជំងឺក្រពះពោះវៀន និងជំងឺផ្លូវដង្ហើម។ តាមការសិក្សាបែបវេជ្ជសាស្ត្របង្ហាញថា ​​ភាគច្រើន​សារធាតុHMOមានច្រើនក្នុងទឹកដោះម្តាយ​ហើយ 2′-FL គឺ​​​HMO ទីមួយ​​​ដែលជួយពង្រឹងការលូតលាស់នៃប្រព័ន្ធភាពស៊ាំរបស់ក្មេងដែលបំបៅដោយទឹកដោះគោម្សៅ។

    លោកវេជ្ជបណ្ឌិត Li Fei បន្ថែមថា “នៅពេលក្មេងឈឺញឹកញ៉ាប់សារជាតិចិញ្ចឹមនិងថាមពលជាច្រើនត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងមេរោគដូច្នេះហើយសារជាតិចិញ្ចឹមសំរាប់ខួរក្បាលនិងសរីរាង្គកាយមានតិចតួចតែប៉ុណ្ណោះដែលជាហេតុបណ្តាលអោយមានការប៉ះពាល់ដល់ការលូតលាស់និងសុខភាពរយះពេលវែង។​ ជាមួយ​​Similac Gain IQ និង ​Similac​ Gain IQ Kid ថ្មីជារូមមន្តទឹកដោះគោម្សៅដំបូងគេបង្អស់លើសកលលោកដែលមានបញ្ចូលនូវ 2’ –FL HMO ដែលជួយជំរុញប្រព័ន្ធការពាររាងកាយ និងទ្រទ្រង់ដល់ការលូតលាស់ដ៏ល្អបំផុត”។​

    Similac Gain ជាប្រភេទផលិតផលដែលផលិតឡើងតាមបែបវេជ្ជសាស្រ្តជាមួយនឹងការផ្លាស់ប្តូរតំរូវការអាហារូប្ថម្ភសំរាប់ក្មេងដែលកំពុងលូតលាស់។ Similac Gain IQ សំរាប់ក្មេងអាយុ ២​ ទៅ ៣ឆ្នាំ និង Similac Gain IQ Kid សំរាប់ក្មេងអាយុ ៣ឆ្នាំឡើងទៅ។ នៅក្នុងកម្មវិធីនោះដែរ ក្រុមហ៊ុនអាហារូប្ថម្ភ Abbott បានណែនាំផលិតផល Similac Gain IQ ថ្មីជាមួយនឹងភាពឆ្នៃប្រឌិតដោយការបញ្ចូលគ្នានៃ 2′-FL HMO និង nucleotides។​


    អំពីក្រុមហ៊ុន DKSH

    DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារ ឈានមុខគេ ដោយ​ផ្តោតសំខាន់​ក្នុង​តំបន់​អាស៊ី។ ដូចដែលពាក្យ “សេវាកម្ម​ពង្រីកទីផ្សារ” បង្ហាញ​ស្រាប់ DKSH ធ្វើការជួយ និងបង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់ពួកគេនៅក្នុងទីផ្សារថ្មី ឬទីផ្សារដែលមាន​ស្រាប់។​​​ ដោយត្រូវបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange តាំងពីឆ្នាំ 2012​មក DKSH គឺជាក្រុម​ហ៊ុន​​សកល​មួយ​ដែល​មានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងហ៊្សូរីចប្រទេស ស្វីស។ ដោយមានទីតាំងអាជីវកម្មចំនួន 825 កន្លែង នៅក្នុង 37 ទីផ្សារ ដោយក្នុងនោះ 800 កន្លែង​ស្ថិត​នៅ ក្នុងទី្វបអាស៊ី និង​មានបុគ្គលិក​ជំនាញចំនួន 31 970 នាក់។ DKSH បានបង្កើតឡើងនៅក្នុងឆ្នាំ 1865 និងមានចំណូលសរុបចំនួន 11.0 ពាន់លាន​ស្វីស ហ្រ្វង់ ក្នុងឆ្នាំ 2017។ ជាមួយនឹងកេរតំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស​ ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ណាស់មកហើយក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់​ឬស​យ៉ាង​ជ្រៅ​នៅ​ក្នុងសហគមន៍ និងអាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

    អំពីDKSH Business Unit Consumer Goods

    ក្រុមហ៊ុន DKSH អាជីវកម្មផ្នែកគ្រឿង​ឧបភោគ​បរិភោគ គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេផ្តោតចម្បងទៅលើតំបន់អាស៊ី លើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃផលិតផលបរិភោគ សេវាកម្មម្ហូបអាហារ ផលិតផលប្រណីត សំលៀកបំពាក់និងផលិតផលប្រចាំថ្ងៃដូចជាគ្រឿងសំអាងផ្នែកសក់ និងស្បែក ។ វិសាលភាពនៃសេវាកម្មពង្រីកទីផ្សាររបស់អង្គភាពអាជីវកម្មនេះ រួមបញ្ចូលពីការសិក្សាលើផលិតផល រហូតដល់ការចុះបញ្ជីសំរាប់ការនាំចូល ទីផ្សារនិងការតាំងបង្ហាញផលិតផល​ ការលក់ បែបបទបញ្ចេញទំនិញពីគយ ឃ្លាំងស្តុកទំនិញ ​ការចែកចាយ ការទូទាត់វិក័្កយប័ត្រ ការប្រមូលសាច់ប្រាក់ និងសេវាកម្មបន្ទាប់ពីការលក់​។ ដោយមាន ទីតាំងអាជីវកម្ម ចំនួន 700កន្លែងនៅក្នុង 22​​ទីផ្សារ និងបុគ្គលិកឯកទេស 18,340 នាក់ អាជីវកម្មផ្នែកគ្រឿង​ឧបភោគ​បរិភោគ បានដាក់នៅតាមហាងលក់រាយ ចំនួន 310.000 កន្លែងជារៀងរាល់ថ្ងៃ ដោយបង្កើតការលក់សុទ្ធចំនួន 3.6 ពាន់លានហ្រ្វង់ស៊ីស ក្នុងឆ្នាំ 2017 ។

    For more information please contact:

    DKSH Cambodia Ltd.

    Chanreasey Chum
    Manager, Branding & Communications
    Phone +855 23 222 288
    chanreasey.chum@dksh.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay