ប្រទេសវៀតណាមនឹងធ្វើតេស្ដរកជំងឺកូវីដ១៩ លើពលរដ្ឋនៅទីក្រុងហូជីមិញទាំងមូល ចំពេលមានការភ័យខ្លាចជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី ដែលខ្លួនទើបតែរកឃើញប៉ុន្មានថ្ងៃនេះ
- BY
- autoadmin
- May 31, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសវៀតណាមកំពុងបើកការធ្វើតេស្ដសាកល្បងប្រជាជននៅទីក្រុងហូជីមិញទាំងមូល និងដាក់ចេញនូវវិធានការណ៍រក្សាគម្លាតនានា ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19 ជាពិសេសគឺការបំប្លែងខ្លួនថ្មីមួយទៀត ដែលខ្លួនទើបតែបានរកឃើញនាពេលថ្មីៗនេះ។ រំលឹកផងដែរថាកាលពីប៉ុន្មានថ្ងៃមុននេះ ប្រទេសវៀតណាមបានរកឃើញជំងឺ COVID-19 បំប្លែងខ្លួនថ្មី ដែលជាប្រភេទកូនកាត់រវាងការបំប្លែងមកពីចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា ដែលមិនទាន់មានប្រទេសណាមានវត្តមានជំងឺ COVID-19 ប្រភេទនេះនៅឡើយ។

រដ្ឋាភិបាលវៀតណាមបាននិយាយថា ការបំប្លែងខ្លួនថ្មីនេះរួមបញ្ចូលគ្នានូវលក្ខណៈពិសេសនៃប្រភេទ ដែលបានកំណត់ដំបូងនៅក្នុងប្រទេសឥណ្ឌា និងចក្រភពអង់គ្លេស ហើយគឺងាយចម្លងតាមខ្យល់ទៀតផង។ ជារួមប្រទេសវៀតណាមមានការឆ្លងសរុបជាង ៧,០០០ នាក់ និងមានអ្នកស្លាប់ចំនួន ៤៧ នាក់ ប៉ុន្តែចំនួនកើនឡើងក្នុងរលកថ្មីចុងក្រោយ គឺមានច្រើនជាងពាក់កណ្តាលនៃចំនួនករណីសរុបតាំងតែពីឆ្នាំមុន។
ការផ្ទុះឡើងចុងក្រោយបង្អស់នៅទីក្រុងហូជីមិញ គឺជាប់ទាក់ទងនឹងបេសកកម្មគ្រិស្តសាសនាមួយ ដែលយ៉ាងហោចណាស់មានករណីវិជ្ជមានចំនួន ១២៥ ករណី ត្រូវបានគេកត់ត្រា ហើយភាគច្រើនជាករណីឆ្លងនៅក្នុងទីក្រុងផ្ទាល់។ អ្នកដែលរស់នៅតំបន់ជុំពាក់ព័ន្ធត្រូវបានសាកល្បងរួចហើយ និងកំពុងត្រូវបានបិទខ្ទប់។ ឥឡូវនេះក្រុមមន្រ្តីគ្រោងនឹងសាកល្បងប្រជាជនចំនួន ១៣ លាននាក់ នៅទីក្រុងហូជីមិញ ក្នុងអត្រាសាកល្បង ១០០,០០០ ក្នុងមួយថ្ងៃ ដែលនឹងត្រូវចំណាយពេលជាង ៤ ខែ ដើម្បីបំពេញការងារនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






