អន្តរជាតិ

វ៉ាក់សាំង Sinovac ត្រូវបានអង្គការសុខភាពពិភពលោកអនុម័តឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់ករណីបន្ទាន់

BY
autoadmin
June 2, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅយប់ថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា អង្គការសុខភាពពិភពលោក បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech (SVA.O) សម្រាប់ការប្រើប្រាស់ជាបន្ទាន់ (emergency use) ហើយការអនុម័តនេះ នឹងបើកផ្លូវដល់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ដែលជាវ៉ាក់សាំងទី២ របស់ប្រទេសចិន សម្រាប់ការប្រើប្រាស់ក្នុងប្រទេសក្រីក្រ។

ការអនុម័តក្នុងករណីបន្ទាន់របស់អង្គការសុខភាពពិភពលោក គឺជាសញ្ញាមួយដល់និយតករឱសថ អំពីសុវត្ថិភាព និងប្រសិទ្ធភាពផលិតផល ហើយនឹងអនុញ្ញាតឱ្យវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac អាចបញ្ចូលទៅក្នុងកម្មវិធី COVAX ដែលជាគំនិតផ្ដួចផ្តើមរបស់ WHO ក្នុងការចែកចាយវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ ដែលប្រឈមនឹងបញ្ហាការផ្គត់ផ្គង់មិនគ្រប់គ្រាន់។ វ៉ាក់សាំង Sinovac គឺអាចចាក់បានគ្រប់ពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ជាមួយនឹងការចាក់ចំនួន ២ដង ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: