ជប៉ុនបានបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាង ១លានដូស ទៅឱ្យកោះតៃវ៉ាន់ ស្របពេលដែលទឹកដីនេះកំពុងមានការផ្ទុះឡើងនៃជំងឺកូវីដ១៩
- BY
- autoadmin
- June 4, 2021
រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Motegi Toshimitsu បាននិយាយថា ប្រទេសជប៉ុនកំពុងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ទៅដល់កោះតៃវ៉ាន់ច្រើនជាង ១ លានដូស ដើម្បីឱ្យរដ្ឋាភិបាលតៃវ៉ាន់អាចចាក់វ៉ាក់សាំងបង្ការជូនពលរដ្ឋរបស់ខ្លួនបាន នៅចំពេលដែលទឹកដីរបស់ពួកគេកំពុប្រឈមនឹងការឆ្លងរីករាលដាលយ៉ាងខ្លាំងពីជំងឺ COVID-19 ។ រំលឹកផងដែរថា កោះតៃវ៉ាន់ធ្លាប់ជាទឹកដីមួយនៅក្នុងពិភពលោកនេះ ដែលបានយកឈ្នះលើជំងឺ COVID-19 បានយ៉ាងល្អបំផុត ប៉ុន្តែមួយរយៈពេលចុងក្រោយនេះសន្ទុះនៃការឆ្លងមានការកើនឡើងយ៉ាងខ្លាំង។

លោក Motegi Toshimitsu បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះថា វ៉ាក់សាំងចំនួន ១.២៤ លានដូស នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃតាមរយៈសមាគមទំនាក់ទំនងតៃវ៉ាន់-ជប៉ុន។ លោកបាននិយាយថា វ៉ាក់សាំងនឹងទៅដល់កោះតៃវ៉ាន់នៅថ្ងៃសុក្រនេះផ្ទាល់ ហើយលោកបាននិយាយថា ប្រទេសជប៉ុននៅចងចាំពីការបរិច្ចាគសប្បុរសធម៌របស់តៃវ៉ាន់ បន្ទាប់ពីប្រទេសជប៉ុនត្រូវបានរងគ្រោះដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ លោក Motegi បាននិយាយថា ប្រទេសជប៉ុនបញ្ជូនវ៉ាក់សាំងនេះ គឺជាកិត្តិយស និងភាពជាដៃគូដ៏មានតម្លៃរបស់ខ្លួនជាមួយតៃវ៉ាន់៕

![]()

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






