PR
ប្រហិតចែម៉ី សាខាទី២ បើកលក់៥ម៉ោងដំបូង បានជិតខ្ទង់រយគីឡូក្រាម
BY Khmernote Media
August 28, 2018
ហាងលក់ប្រហិតដែលមានដើមកំណើតចេញពីខេត្តបាត់ដំបង គេល្បីតៗគ្នាហៅថា “ប្រហិតសាលាចិន” បានឈានជើងមកដល់ទីផ្សារទីក្រុងភ្នំពេញ ដោយបើកសាខាទី១ លក់ដាច់ដល់ថ្នាក់មានអ្នកតំរង់ជួរ ពេលនេះបើកសាខាទី២ មួយទៀតដែលមានទីតាំងនៅជិតអាងទឹកអូឡាំពិក។ បើតាមការអោយដឹងពីម្ចាស់ហាងប្រហិតចែម៉ី សាលាចិន សាខាទី២ បានអោយដឹងថាហាងប្រហិតនេះបានបើកដំណើរការកាលពីថ្ងៃទី ២៧ ខែសីហា ម្សិលមិញនេះ ដោយបើកលក់បានប្រមាណ ៥ម៉ោង ប៉ុណ្ណោះ លក់ដាច់ជិតដល់១០០គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា ប្រហិតចែម៉ី គឺជាប្រហិតសាច់គោដែលធ្វើឡើងដោយខ្លួនឯង គ្មានសារធាតុគីមីនោះឡើយ ហើយចំពោះហាងប្រហិតមួយនេះ លក់តែប្រហិតសាច់គោមួយមុខគត់ និងមិនមានបន្លែសម្រាប់អ្នកញាំនោះឡើយ។ ហាងប្រហិតចែម៉ី សាខាទី២ មានលេខទំនាក់ទំនង 010 686 686៕








