យ៉ាងហោចណាស់មានមនុស្ស ១២នាក់ បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះយោធាមីយ៉ាន់ម៉ាមួយគ្រឿងបានធ្លាក់
មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានមនុស្ស ១២ នាក់បានស្លាប់ បន្ទាប់ពីយន្តហោះយោធាមួយគ្រឿងបានធ្លាក់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ នៅជិតទីក្រុងធំជាងគេទី២របស់ប្រទេស គឺទីក្រុងម៉ាន់ដាឡេ ដោយសារតែបញ្ហាអាកាសធាតុមិនល្អ។ ប្រភពព័ត៌មានបាននិយាយថា យន្ដហោះនោះមានអ្នកដំណើររួមមាន៖ បុគ្គលិកយោធា និងព្រះសង្ឃ ដែលត្រូវចូលរួមក្នុងពិធីមួយនៅឯវត្តនៅក្បែរនោះ។

យន្ដហោះនេះបានធ្លាក់នៅចម្ងាយប្រហែល ៣០០ ម៉ែត្រ ពីរោងចក្រដែកថែបមួយ នៅជិតតំបន់ Pyin Oo Lwin ដែលជាតំបន់ភ្នំមួយក្នុងទីក្រុងម៉ាន់ដាឡេ។ ក្នុងនោះផងដែរ អ្នកបើកយន្ដហោះ ១នាក់ និងអ្នកដំណើរ ១នាក់ បានរួចផុតពីគ្រោះថ្នាក់នេះ ហើយពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធាភ្លាមៗ។ គួរឱ្យដឹងដែរថា វិស័យអាកាសចរណ៍របស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានបំផ្លាញ ដោយកំណត់ត្រាសុវត្ថិភាពខ្យល់អាកាសមិនល្អ សូម្បីតែមុនពេលរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ក៏ដោយ ប្រទេសនេះបានប្រឈមនឹងបញ្ហាទាំងនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Deutsche Welle