ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកគ្រោងនឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រហូតដល់ទៅ ៥០០ លានដូស ជូនដល់ប្រទេសមានប្រាក់ចំណូលទាបប្រមាណជា ១០០ ប្រទេស នៅទូទាំងពិភពលោក

    BY autoadmin June 10, 2021
    សហរដ្ឋអាមេរិកគ្រោងនឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រហូតដល់ទៅ ៥០០ លានដូស ជូនដល់ប្រទេសមានប្រាក់ចំណូលទាបប្រមាណជា ១០០ ប្រទេស នៅទូទាំងពិភពលោក

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងប្រកាសនៅក្នុងកិច្ចប្រជុំកំពូល G7 ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះថា សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៥០០ លានដូស ដល់ប្រទេសដែលមានប្រាក់ចំណូលទាបជិត ១០០ ប្រទេស ក៏ដូចជាសហភាពអាហ្វ្រិក។ ជម្រាបផងដែរថា កិច្ចប្រជុំកំពូល G7 នឹងចាប់ផ្តើមនៅទីក្រុង Cornwall ប្រទេសអង់គ្លេសនៅថ្ងៃសុក្រស្អែកនេះ ហើយសហរដ្ឋអាមេរិកនឹងទិញវ៉ាក់សាំងពីក្រុមហ៊ុនឱសថ Pfizer សម្រាប់ការចែកចាយនេះ។

    មន្ត្រីសេតវិមាននិយាយថា វ៉ាក់សាំងចំនួន ២០០ លានដូស នឹងត្រូវបានចែកចាយនៅចុងឆ្នាំនេះ ខណៈវ៉ាក់សាំង ៣០០ លានដូសផ្សេងទៀត ចែកចាយនៅពាក់កណ្តាលឆ្នាំ២០២២។ ក្រុមមន្រ្តីនិយាយថា វាគឺជាការទិញ និងបរិច្ចាគវ៉ាក់សាំង ដែលធំជាងគេបំផុតមិនធ្លាប់មានពីប្រទេសណាមួយឡើយ។ ពួកគេនិយាយថា វានឹងក្លាយជាគ្រឹះមួយសម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីចាក់វ៉ាក់សាំងការពារប្រជាជននៅលើពិភពលោក។ ចំណែកក្រុមអ្នកវិភាគនិយាយថា រដ្ឋបាលរបស់លោក ចូ បៃដិន កំពុងព្យាយាមប្រើនយោបាយវ៉ាក់សាំង ដើម្បីប្រជែងជាមួយប្រទេសចិន និងរុស្ស៊ី៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: