អន្តរជាតិ

ពលរដ្ឋជប៉ុនចំនួន ៧នាក់ បានវិវត្តទៅជាមានបញ្ហារលាកបេះដូង បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំង Pfizer

BY
autoadmin
June 13, 2021

ក្រសួងសុខាភិបាលប្រទេសជប៉ុនបាននិយាយថា មានមនុស្សចំនួន ៧នាក់ បានវិវត្តទៅជាមានបញ្ហារលាកបេះដូង បន្ទាប់ពីពួកគេបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer នៅក្នុងប្រទេសជប៉ុន។ ក្រុមមន្រ្តីបាននិយាយថា ប្រជាជនប្រមាណ ៩.៧៦ លាននាក់ នៅក្នុងប្រទេសជប៉ុនត្រូវបានផ្តល់វ៉ាក់សាំង Pfizer គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ហើយក្នុងនោះមានពលរដ្ឋចំនួន ៧នាក់ ដែលមានអាយុពី ២០ ទៅ ៦៩ឆ្នាំ បានវិវត្តទៅជារលាកសាច់ដុំបេះដូង ឬរលាកស្រោមបេះដូង។ ក្នុងចំណោមពួកគេមាន ៦នាក់ គឺជាបុរស ហើយពួកគេបានបង្ហាញរោគសញ្ញាបន្ទាប់ពីទទួលការចាក់លើកទី២។

បញ្ហានេះមិនមែនជារឿងថ្មីថ្មោងនោះទេ ជាក់ស្ដែងក៏មានសេចក្តីរាយការណ៍នៅសហរដ្ឋអាមេរិកអំពីការរលាកបេះដូង ចំពោះអ្នកដែលបានទទួលវ៉ាក់សាំង Pfizer ឬ Moderna ដែលប្រើបច្ចេកទេស RNA ផងដែរ។ ភាគច្រើននៃករណីទាំងនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងចំពោះបុរសវ័យក្មេង ហើយបន្ទាប់ពីការចាក់វ៉ាក់សាំងជាលើកទី២។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាលជប៉ុននិយាយថា គ្មានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរណាមួយដែលប៉ះពាល់ដល់ដំណើរការចាក់វ៉ាក់សាំងនោះទេ ហើយពួកគេនឹងព្យាយាមប្រមូលទិន្នន័យបន្ថែមទៀតនៅតាមផ្ទះ និងនៅទីឆ្ងាយផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: