PR

កីឡាករបាល់ទាត់វ័យក្មេងកម្ពុជា​ នឹងទទួលបានបទពិសោធន៍លេងបាល់ថ្មីៗទៀតពីការបង្វឹកលំដាប់ថ្នាក់ពិភពលោក ក្នុងកម្មវិធី MILO Camp

BY
Khmernote Media
August 30, 2018

រាជធានីភ្នំពេញ – ខែសីហា ថ្ងៃទី២៩ ឆ្នាំ២០១៨ ៖ កីឡាករបាល់ទាត់វ័យក្មេងរបស់កម្ពុជាដែលមានទេពកោសល្យពីររូបត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីបោះជំរំហ្វឹកហាត់បាល់ទាត់ MILO Camp រយៈពេលបួនថ្ងៃ ដែលនឹងទទួលបានការបណ្តុះបណ្តាលដោយគ្រូបង្វឹកមកពីប្រទេសថៃ និងមកពីក្លឹប FC Barcelona ជាក្លឹបបាល់ទាត់មួយ ដែលការប្តេជ្ញាចិត្តរបស់ក្លឹបនេះដើម្បីចូលរួមអភិវឌ្ឍយុវជន តាមរយៈវិស័យកីឡា។ ផ្តើមចេញពីការបង្កើតភាពជាដៃគូរវា​ង ម៉ៃឡូ នៃក្រុមហ៊ុន Nestlé និង FC Barcelona ការបោះជំរំហ្វឹកហាត់នេះ ​គឺជាឱកាសថ្មី និងវិសេសវិសាលមួយទៀតសម្រាប់កីឡាករវ័យក្មេងចំនួន 52 នាក់ ដើម្បីមានឱកាសបានរៀនសូត្រពីគ្រូបង្វឹកក្លឹប FC Barcelona លំដាប់ថ្នាក់ពិភពលោក ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅឯកម្មវិធីបោះជំរំ MILO Camp ដែលការបោះជំរំនេះនឹងត្រូវធ្វើឡើងនៅក្លឹប PTT Bluewave Chonburi Futsal Club ក្នុងខេត្ត Chonburi ប្រទេសថៃ។

ដោយមានការគាំទ្រពី ម៉ៃឡូ អត្តពលិកកម្ពុជាទាំងពីររូបនេះ នឹងធ្វើដំណើរទៅប្រទេសថៃជាមួយតំណាងចូលរួមមកពីក្រសួងអប់រំ យុវជន និងកីឡា និងសហពន្ឋកីឡាបាល់ទាត់កម្ពុជា។ ម៉ៃឡូ គឺជាស្ថាប័នដ៏សកម្មមួយក្នុងការលើកកម្ពស់វិស័យកីឡានៅក្នុងប្រទេសកម្ពុជា ហើយតែងតែបានការគាំទ្រពីក្រសួងអប់រំ យុវ​ជន និងកីឡា តាមរយៈការឧបត្ថម្ភជាសម្ភារ និងសម្លៀកបំពាក់កីឡា គ្រឿងបរិក្ខារកីឡា និងសម្ភារសិក្សាជាច្រើន ទៀត។

ឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា  បានថ្លែងឲ្យដឹងថា លោកពិតជាសប្បាយចិត្តណាស់ដែលបានឃើញអត្តពលិកកម្ពុជា ត្រូវបានផ្តល់ឱកាសឱ្យចូលរួមក្នុងកម្មវិធីនេះជាលើកដំបូង។ លោកបាននិយាយថា “បាល់ទាត់ ជាកីឡាមួយប្រភេទដែលកំពុងមានការរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជា និងត្រូវបានជ្រើសរើសជាប្រភេទកីឡាម្យ៉ាងសម្រាប់បង្រៀនក្មេងៗនូវ បំនិនជីវិតសំខាន់ៗជាច្រើន។ យើងមានបំណងលើកទឹកចិត្តគ្រប់ការអភិវឌ្ឍន៍ទាំងអស់នៅក្នុង វិស័យនេះ ហើយក៏ចង់ឃើញកីឡាករកម្ពុជាត្រូវបានផ្តល់ឱកាសក្នុងការអភិវឌ្ឍជំនាញរបស់ពួកគេក្រោមការបង្ហាត់បង្រៀនកម្រិតខ្ពស់បំផុតបែបនេះផងដែរ។ យើងសង្ឃឹមថាតាមរយៈការចូលរួមគាំទ្រអត្តពលិកវ័យក្មេងទាំងនេះ ដោយសារតែជំ​នាញ និងអត្តចរិករបស់ពួកគេបានផងនោះ ​នឹងធ្វើឲ្យពួកគេទទួលបានភាពរីកចម្រើន និងជោគជ័យជាបន្តទៀត នេះក៏ដោយសារការគាំទ្ររបស់ ម៉ៃឡូ ផងដែរ សូមអរគុណ ម៉ៃឡូ “។

កម្មវិធីហ្វឹកហាត់នេះ អាចកើតមានឡើងក៏ដោយសារភាពជាដៃគូរវាង ម៉ៃឡូ នៃក្រុមហ៊ុន Nestlé និង FC Barcelona ដែលបានបង្កើតឡើងដើម្បីជំរុញ និងលើកទឹកចិត្តកុមារនៅទូទាំងពិភពលោកទាំងអស់ឱ្យចូលរួមលេងកីឡាឲ្យបានច្រើន និងដើម្បីជួយលើកតម្កើង និងឱ្យតម្លៃដល់ក្លឹប FC Barcelona ចំពោះការខិតខំប្រឹងប្រែង ការគោរព ការធ្វើការងារជាក្រុម ការចេះបន្ទាបខ្លួន និងមហិច្ឆិតា ដែលផ្តល់ឱ្យពួកគេនូវការចាប់ផ្តើមប្រឈមទៅនឹងបញ្ហា ហើយរៀនពីរបៀបដោះស្រាយបញ្ហាទាំងអស់នោះនៅក្នុងជីវិតរបស់ពួកគេ។

កម្មវិធីនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ដើម្បីផ្តល់ឱកាសនិងបណ្តុះបណ្តាលដល់កុមាររាប់ពាន់នាក់ដែលមកពីបណ្តាប្រទេសនាៗនៅទូទាំងពិភពលោក ដែលត្រូវបានបង្កើតយ៉ាងសម្រិតសម្រាំងបំផុតដោយ ម៉ៃឡូ ដើម្បីជួយសម្រួចនូវរបៀបនៃការលេងកីឡាសម្រាប់កុមារភាព ដែលវាជំរុញកុមារឱ្យកាន់តែមានភាពរឹងមាំផ្នែករាងកាយ និងមានភាពរហ័សរហួនតាមរយៈការផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ជាច្រើន​ពីឱកាសដ៏ពិសេ​សនេះ ដើម្បីរីករាយទទួលយកការហ្វឹក​ហ្វឺន​កម្រិតពិភពលោកដ៏ស្រួចស្រាល់មួយនេះ។

លោក Mang Kunno នាយកគ្រប់គ្រងការអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុន Nestlé ប្រចាំនៅកម្ពុជា បានមានប្រ​សា​សន៍ថា “ម៉ៃឡូ បាននឹងកំពុងគាំទ្រចំពោះសុខភាព និងជាអាហារូបត្ថម្ភរបស់កុមារនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៧​មកម្ល៉េះ ហើយតាមរយៈភាពជាដៃគូជាមួយក្លឹប FC Barcelona នេះ គឺជាផ្នែកមួយដ៏សំខាន់នៃគោលដៅនេះ។ ការជំរុញ ការលើកទឹកចិត្ត និងការគាំទ្រកុមារកម្ពុជាឱ្យទទួលបានភាពរីកចម្រើនតាមរយៈវិស័យកីឡា​ បានឆ្លុះបញ្ចាំងពីគោលបំណងរបស់ក្រុមហ៊ុន Nestlé ក្នុងការជួយប្រជាជនឱ្យមានជីវភាពរស់នៅកាន់តែប្រ​សើរឡើ​ង តាមរយៈការផ្តល់ជូននូវអាហារូបត្ថម្ភកាន់តែប្រសើរ សុខភាពកាន់តែល្អ និងសេចក្តីសុខសាន្ត”។

កីឡាករវ័យក្មេងទាំងពីររូបនេះ ដែលមានអាយុ ១០ឆ្នាំ ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមក្មេងៗដែលមានទេពកោសល្យទាត់បាល់ល្អបំផុតក្នុងប្រទេសកម្ពុជា។ មានការសង្ឃឹមទុកថា វគ្គបណ្ដុះបណ្ដាលនេះនឹងជួយពួកគេក្នុងការអភិវឌ្ឍជំនាញឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ហើយពួកគេអាចចែករំលែកនូវចំ​ណេះដឹង ជំនាញដែលទទួលបាននេះទៅដល់មិត្តភក្តិ និងមិត្តរួមក្រុមក្រោយពេលដែលពួកគេត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

សម្រាប់កម្មវិធីបោះជំរំ MILO Camp នេះ ពួកគេនឹងចូលរួមជាមួយក្រុមកីឡាករវ័យក្មេងចំនួន ៥២ នាក់ ទៀ​ត ដែលសុទ្ធសឹងតែជាកីឡាករឆ្នើមៗ ដែលត្រូវបានចម្រាញ់មកពីការប្រកួត MILO Futsal 2018 ក្នុងឆ្នាំនេះ។ ក្នុងកម្មវិធី «ស្ថិតលើផ្លូវឆ្ពោះទៅកាន់ក្លឹប Barcelona»ឬ The Road to Barcelona កីឡាករចំនួន ៨នាក់ក្នុងចំណោមកីឡាករ ៥២ នាក់ក្នុងជំរំ MILO Camp ដែលមានអាយុចន្លោះពី ៧-១២ ឆ្នាំ នឹងត្រូវបានជ្រើសរើស ដើម្បីមានឱកាសធ្វើដំណើរទៅកាន់ Barcelona នាខែតុលា ខាងមុខនេះ សម្រាប់វគ្គហ្វឹកហាត់ដែលធ្វើឡើងដោយគ្រូបង្វឹកលំដាប់កំពូលៗរបស់ក្លឹបមួយនេះ។

មានប្រសាសន៍នៅក្នុងពិធីសម្ពោធ MILO Futsal 2018 Road to ​Barcelona tournament កាលពីដើមឆ្នាំនេះ លោក​ Xavier Closas ដែលជាប្រធានគ្រូបង្វឹកក្លិបបាល់ទាត់ Barcelona បានបញ្ជាក់ឲ្យដឹងថា​ “​នៅក្លឹបបាល់ទាត់ Barcelona យើងជឿថា កុមារនឹងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈការរៀនសូត្រពីតម្លៃនៃកីឡា រួមមាន៖ កិច្ចខិតខំប្រឹងប្រែង ការគោរពខ្លួនឯង ការគោរពដល់ដៃគូប្រកួតប្រជែង​ និងការគោរពវិន័យការងារ ឬការប្រកួត ការចេះធ្វើការងារជាក្រុម ​ការចេះបន្ទាបខ្លួន និងការជឿជាក់ក្នុងការសម្រេចឲ្យបានបាននូវមហិច្ឆតារបស់ពួកគេ។ យើងពិតជាសប្បាយរីករាយណាស់ក្នុងការនាំយកគ្រូបង្វឹកដែលមានជំនាញវិជ្ជាជីវៈពីក្លឹប FC Barcelona ដើម្បីផ្តល់នូវបទពិសោធបង្វឹកថ្នាក់ពិភពលោកនៅជំរំ ​ម៉ៃឡូ​សម្រាប់កីឡាករវ័យក្មេងទាំង ៥២ នាក់ ហើយបន្ទាប់ទៀត​យើងក៏សូមស្វាគមន៍កីឡាករវ័យក្មេងចំនួន៨នាក់​ ដែលនឹងត្រូវជ្រើសរើស ដើម្បីបន្តអភិវឌ្ឍជំនាញបាល់ទាត់របស់ពួកគេរយៈពេល២ថ្ងៃទៀតនៅ Barca Academy រួមជាមួយយុវជនដែលត្រូវបានជ្រើសរើសពីគម្រោង ម៉ៃឡូ នៅតាមបណ្តាប្រទេសដទៃទៀត។ យើងមានទំនុកចិត្តថា នេះនឹងក្លាយជាពេលវេលាដ៏ល្អបំផុតមួយនៅក្នុងជីវិតរបស់ពួកគេ ​ហើយនឹងជំរុញពួកគេឱ្យមានការរីកចម្រើនបន្ថែមទៀតជាមួយវិស័យ​កីឡា»។

ក្រុមអត្តពលិក និងតំណាងក្រសួង បានចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែសីហា ដើម្បីទៅចូលរួមកម្មវិធីបើកជាផ្លូវការនៅខេត្ត Chonburi ចាប់ផ្តើមពីថ្ងៃទី៣០ ខែសីហា តទៅ។ ការហ្វឹកហាត់ផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា ដោយមានគ្រូបង្វឹកមកពីប្រទេសថៃ រួមជាមួយនឹងគ្រូបង្វឹកនាំមុខគេមកពីក្លឹប FC Barcelona៕

អំពី​ក្រុមហ៊ុន

ម៉ៃឡូ- ម៉ៃឡូ ជាភេសជ្ជៈដែលមានរសជាតិសូកូឡានាំមុខគេនៅលើពិភពលោក​ ដែលអាចឆុងពិសាបាន​ជា​មួយទឹកដោះគោត្រជាក់ ឬក្តៅ ឬទឹកត្រជាក់ ឬទឹកក្តៅ។ ត្រូវបានបង្កើតឡើងនៅប្រទេសអូស្រ្តាលីក្នុងដើមទសវត្សរ៍ឆ្នាំ១៩៣០ ម៉ៃឡូ ផ្តល់នូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការ អាហារូបត្ថម្ភ និងថាមពលដល់រាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារ។ ម៉ៃឡូ តែងតែយកចិត្តទុកដាក់បំផុតចំពោះការអភិវឌ្ឍរបស់កុមារ ហើយត្រូវបានស្គាល់ជាយូរណាស់មកហើយថា ជាភេសជ្ជៈផ្តល់ថាម​ពលដែលមានទំនាក់ទំនងជាមួយនឹងវិស័យកីឡា និងសុខភាពល្អ។

ជារៀងរាល់ឆ្នាំ មានកុមារជាង ២២ លាននាក់ បានចូលរួមក្នុងកម្មវិធី ម៉ៃឡូ ដើម្បីលើកកម្ពស់វិស័យកីឡានៅតាមថ្នាក់មូលដ្ឋាន រួមទាំងកិច្ចសហការជាមួយក្លឹប FC Barcelona ដែលបានផ្តល់ការហ្វឹកហាត់លំដាប់ពិភពលោកដល់កុមាររាប់ពាន់នាក់នៅក្នុងប្រទេសនាៗទូទាំងពិភពលោក និងកម្មវិធី MILO in2CRICKET ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ហើយត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីអភិវឌ្ឍន៍កីឡាគ្រីឃីតដំបូងគេរបស់អូស្ត្រាលី ដោយផ្តល់ជូនកុមារអាយុពី ៥ឆ្នាំ ទៅ ១០ឆ្នាំ នូវឱកាសដើម្បីរៀនជំនាញកីឡា cricket បង្កើតមិត្តភក្តិថ្មីៗ អភិវឌ្ឍជំនាញធ្វើការងារជាក្រុម និងមានភាពសប្បាយរីករាយជាមួយគ្នា។

NESTLÉ -Nestlé ជាក្រុមហ៊ុនអាហារ និងភេសជ្ជៈធំបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន១៩១ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣២៨,០០០នាក់ បានប្តេជ្ញាចិត្តចំពោះគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិត និងចូលរួមចំណែកដល់អនាគតដែលពោរពេញទៅដោយសុខភាពល្អប្រសើរ។ Nestlé ផ្តល់នូវផលិតផល និងសេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត។ ស្លាកយីហោជាង ២,០០០ របស់ក្រុមហ៊ុននេះ មានតាំងពីស្លាកយីហោសក​លដូចជា NESCAFÉ ឬ NESPRESSO ក៏ដូចជា ទឹកដោះគោឆៅណេសត្លេសពញាខ្លាឃុំ្មBEAR BRAND​​​ ឬ MINERÉ ជាដើម។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្រ្តសម្រាប់អាហាររូបត្ថម្ភ​ សុខភាព​ និងសេចក្តីសុខសាន្ត។ ក្រុមហ៊ុន Nestlé មានមូលដ្ឋាននៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ឆ្នាំមុនមកម្ល៉េះ។

ក្លឹបបាល់ទាត់ BARCELONA – Futbol Club Barcelona ដែលត្រូវបានគេស្គាល់ផងដែរថា ក្លឹប Barcelona​និង Barca គឺជាក្លឹបបាល់ទាត់អាជីពមួយដែលមានមូលដ្ឋាននៅ Barcelona​ Catalonia ប្រទេសអេស្ប៉ាញ។​ក្លឹបនេះ ជាក្លឹបមួយដែលទទួលបានជោគជ័យ មានប្រជាប្រិយភាពខ្លាំងបំផុត និងមានទ្រព្យសម្បត្តិច្រើ​នជាងគេក្នុងពិភពលោក និងបច្ចុប្បន្ន ជាម្ចាស់ជើងឯកលីគ Spanish La Liga league champion និងឈរនៅលំដាប់ទី៤ នៅក្នុងក្របខ័ណ្ឌ UEFA Champions League។

Share This Post: