អន្តរជាតិ

ជប៉ុនសម្រេចចិត្តបើកឱ្យមានអ្នកទស្សនាព្រឹត្តិការណ៍អូឡាំពិកដោយផ្ទាល់ចំនួន ១០,០០០ នាក់ ប៉ុន្តែមិនទទួលភ្ញៀវបរទេសនោះទេ

BY
autoadmin
June 21, 2021

បើយោងតាមមន្ត្រីមកពីគណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិក រដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលទីក្រុងតូក្យូ និងគណៈកម្មាធិការអូឡាំពិកនិងប៉ារ៉ាឡាំពិកអន្តរជាតិ នៅថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ពួកគេបានធ្វើការសម្រេចចិត្តឱ្យព្រឹត្តិការណ៍នេះ អាចមានអ្នកទស្សនាដោយផ្ទាល់ចំនួន ១០,០០០ នាក់ (សម្រាប់តែអ្នកនៅជប៉ុន) ដោយនឹងកំណត់ច្រកនីមួយៗអាចមានអ្នកទស្សនាមិនលើសពី ៥០% នោះទេ។

ការសម្រេចនេះស្របតាមផែនការរបស់រដ្ឋាភិបាលជប៉ុន ដើម្បីបន្ធូរបន្ថយការកំណត់ចំនួនអ្នកចូលរួមទស្សនាពី ៥,០០០ ទៅ ១០,០០០ នាក់ នៅខែក្រោយនេះផ្ទាល់ បន្ទាប់ពីវិធានការតឹងរឹងដើម្បីទប់ស្កាត់ជំងឺ COVID-19 ត្រូវបានបន្ធូរបន្ថយ។ វាក៏អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងនៅប្រទេសជប៉ុនផងដែរ ព្រោះថាការប្រកួតក៏អាចនឹងធ្វើទៅបានដោយគ្មានអ្នកទស្សនា។ ខណៈលោកនាយករដ្ឋមន្រ្តី Suga Yoshihide ក៏បាននិយាយដែរថា លោកនឹងកំណត់ការហាមឃាត់មិនឱ្យមានអ្នកចូលរួមទស្សនាភ្លាមៗ ប្រសិនបើប្រទេសលោកនឹងមានការដាក់អាសន្នចំពោះជំងឺ COVID-19 សារជាថ្មី៕

អត្ថបទ៖ លីដា
ប្រភព៖ Kyodo News

Share This Post: