ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្មករ កម្មការិនី និងអ្នកវិនិយោគ ចំនួន ២១,០៨៦នាក់ បានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមិថុនានេះ

    BY Khmernote Media June 22, 2021
    កម្មករ កម្មការិនី និងអ្នកវិនិយោគ ចំនួន ២១,០៨៦នាក់ បានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែមិថុនានេះ

    ខេត្តកោះកុង៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកោះកុង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទៅ ក្នុងនោះក៏មាន កម្មករ កម្មការិនី និយោជិតផងដែរ។ ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ បានដំណើរការចាក់ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១មកម្ល៉េះ នៅក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល។

    ដោយឡែក នៅព្រឹកនេះ បានបើកដំណើរការចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី និយោជិត និងវិស័យឯកជន ចំនួន២១,០៨៦នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់ញូញៀន និងវិស័យឯកជនមួយចំនួនទៀត។ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតំបន់សេដ្ឋពិសេសកោះកុង នៅថ្ងៃនេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ ប៊ុន លើត ឯកឧត្តម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។

    សូមជម្រាបផងដែរថា ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទៅ និងដំណើរការចំនួន ០៥ ស្រុកទៀត គឺស្រុកមណ្ឌលសីមា ស្រុកកោះកុង ស្រុកបូទុមសាគរ ស្រុកគិរីសាគរ និងស្រុកថ្មបាំង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: