ព័ត៌មានជាតិ
អ្នកជំងឺកូវីដ បានចូលរួមកម្មវិធីជប់លៀងនៅបារមួយនេះ ដោយមិនពាក់ម៉ាស និងប៉ះពាល់អ្នកចូលរួមដែលមិនពាក់ម៉ាសដូចគ្នាជាង ២០នាក់
BY Khmernote Media
June 23, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅចូលរួមកម្មវិធីជប់លៀងនៅហាងបារ La Petangue ដែលមានទីតាំងស្ថិតនៅ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ចន្លោះម៉ោង ២១ និង០០នាទី ដល់ម៉ោង ១ និង៣០នាទី ឈានចូលព្រឹកថ្ងៃទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចូលរួមក្នុងកម្មវិធីជប់លៀងនៅទីតាំងខាងលើនេះ ដោយមិនបានពាក់ម៉ាស និងបានប៉ះពាល់ជាមួយអ្នកចូលកម្មវិធីនេះដែលមិនបានពាក់ម៉ាសដូចគ្នា ប្រមាណជាង ២០នាក់។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។ សូមអរគុណ!
