ព័ត៌មានជាតិ
ផ្ទុះករណីកូវីដនៅភោជនីយដ្ឋាន “កាឡាក់ស៊ី” ក្នុងខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងជិត៣០នាក់
BY Khmernote Media
June 25, 2021
ខេត្តស្ទឹងត្រែង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា គិតត្រឹមម៉ោង ០៩ និង៣០នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្ត និងប្រចាំការឆ្លើយតបបន្ទាន់តាមគោលដៅគ្រប់ខេត្ត បានពិនិត្យសុខភាពនិងយកសំណាកវិភាគរហ័សចំពោះអ្នកសង្ស័យពាក់ព័ន្ធជំងឺកូវីដ១៩ ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ បណ្ដាខេត្តផ្សេងៗដែលមានករណីផ្ទុះជំងឺកូវីដ១៩ ។

ក្នុងនោះ ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងសហគមន៍នៃមូលដ្ឋានខេត្តចំនួន៣០នាក់ ក្នុងចំណោមអ្នកបានយកសំណាកធ្វើតេស្តរហ័សចំនួន១៤៥នាក់និងអ្នកធ្វើដំណើរមកពីក្រៅខេត្តម្នាក់។ ក្នុងចំណោមទាំងវិជ្ជមានទាំង៣០នាក់នោះ រកឃើញអ្នកឆ្លងចំនួន២៧នាក់ចេញពីភោជនីយដ្ឋាន “កាឡាក់ស៊ី”៕

