ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដចំនួន ៤៩នាក់បន្ថែមទៀត ក្នុងនោះមាន៣២នាក់ ដែលជាប្រភពចម្លងចេញពីផ្សារលើធំថ្មី

    BY Khmernote Media June 25, 2021
    ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដចំនួន ៤៩នាក់បន្ថែមទៀត ក្នុងនោះមាន៣២នាក់ ដែលជាប្រភពចម្លងចេញពីផ្សារលើធំថ្មី

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣២នាក់ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ ដែលរដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញនៅថ្ងៃទី២៤ ខែមិថុនានេះ គឺមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ស្ថិតក្នុងក្រុងសៀមរាប សូមចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។

    សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧៥១នាក់។ ក្នុងនោះបានព្យាបាលជាសះស្បេីយចំនួន ២៦៧នាក់ ស្លាប់៩នាក់ និង៤៧៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post: