ព័ត៌មានជាតិ
ក្នុងរយៈពេលពីរថ្ងៃ អ្នកវិជ្ជមានកូវីដ-១៩ ដែលមានប្រភពចម្លងចេញពីផ្សារលើធំថ្មីក្នុងខេត្តសៀមរាប កើនដល់៦៩នាក់ហើយ
BY Khmernote Media
June 26, 2021
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ស្ថិតក្នុងក្រុងសៀមរាប បានកើនឡើងដល់ចំនួន ៦៩នាក់ហើយ ក្នុងនោះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៣២នាក់ និង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៣៧នាក់ ដូច្នេះសូមចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល គឺ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។

សូមជម្រាបជូនថា មកទល់ពេលនេះខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨០៨នាក់ បានព្យាបាលជាសះស្បើយចំនួន ២៧៣នាក់ ស្លាប់ ០៩នាក់ និង ៥២៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ៕





