ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីកាលបរិច្ឆេទចុងក្រោយនៃការចាក់វ៉ាក់សាំង សម្រាប់ពលរដ្ឋនៅភ្នំពេញ ដែលខកខានមិនបានចាក់កន្លងមក

    BY Khmernote Media June 26, 2021
    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីកាលបរិច្ឆេទចុងក្រោយនៃការចាក់វ៉ាក់សាំង សម្រាប់ពលរដ្ឋនៅភ្នំពេញ ដែលខកខានមិនបានចាក់កន្លងមក

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្រ្តរាជធានីភ្នំពេញ នឹងបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី។

    រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ ស្នាក់នៅ ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំង សូមអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១។

    Share This Post: