ប្រទេសម៉ាឡេស៊ីនឹងបញ្ចេញកញ្ចប់ថវិកាចំនួនជាង ៣៦ លានដុល្លារអាមេរិក សម្រាប់ជួយដល់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩
- BY
- autoadmin
- June 28, 2021
យោងតាមការចុះផ្សាយរបសសារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា នាយករដ្ឋមន្រ្តីលោក Muhyiddin Yassin បានប្រកាសថា ប្រទេសម៉ាឡេស៊ីនឹងរៀបចំកញ្ចប់ថវិកាជំនួយចំនួន ១៥០ ពាន់លានរីងហ្គីដ (៣៦.២២ ពាន់លានដុល្លារ) ដើម្បីជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ។

លោកបាននិយាយនៅក្នុងសុន្ទរកថា រដ្ឋាភិបាលក៏នឹងអនុវត្តការចាក់បញ្ចូលសារពើពន្ធចំនួន ១០ ពាន់លានរីងហ្គីត ផងដែរ ប៉ុន្តែមិនទាន់ព័ត៌មានលម្អិតបន្ថែមនៅឡើយទេ។ គួរឱ្យដឹងដែរថា ប្រទេសម៉ាឡេស៊ីគឺជាប្រទេសមួយនៅតំប់អាស៊ីអាគ្នេយ៍ ដែលទទួលរងការវាយប្រហារពីជំងឺ COVID-19 អាក្រក់ជាងគេ។ គិតមកទល់នឹងពេលនេះ ប្រទេសនេះមានករណីជំងឺ COVID-19 សរុបច្រើនជាង ៧៣៤,៥០០០ ករណី ហើយមានអ្នកស្លាប់ដោយសារជំងឺនេះប្រមាណ ៥,០០០ នាក់ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






