អន្តរជាតិ

មីយ៉ាន់ម៉ាបានបញ្ជាឱ្យពលរដ្ឋខ្លួនប្រមាណ ២លាននាក់ ត្រូវសម្រាកនៅផ្ទះកុំចេញទៅណា ដោយសារតែការកើនឡើងនៃជំងឺកូវីដ១៩

BY
autoadmin
July 2, 2021

អាជ្ញាធរមីយ៉ាន់ម៉ាបានដាក់ចេញវិធានការណ៍ស្នាក់នៅផ្ទះ សម្រាប់ទីក្រុងធំទី២ របស់ខ្លួន នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ដោយសារករណីឆ្លងជំងឺ COVID-19 មានការកើនឡើងជាបន្ដបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ មានន័យថា ប្រជាជននៅទីក្រុងធំទី២ គឺទីក្រុងម៉ាន់ដាឡេ និងក្រុងតូចៗចំនួន ២ នៅភាគខាងត្បូងនៃតំបន់បាហ្គោ ត្រូវបានគេហាមឃាត់មិនឱ្យចេញទៅណានោះទេ ពោលគឺក្នុងមួយគ្រួសារអាចចេញបានតែម្នាក់ប៉ុណ្ណោះ។

វាក៏មិនមានពេលវេលាកំណត់ច្បាស់លាស់សម្រាប់ច្បាប់ថ្មីនេះដែរ ខណៈអ្នកដែលធ្វើដំណើរទៅរកការងាររដ្ឋាភិបាលត្រូវបានលើកលែង។ ការប្រកាសនេះគ្របដណ្ដប់លើប្រជាជនជាង ២ លាននាក់ ខណៈក្រុងមួយចំនួននៅរដ្ឋ Chin ដែលនៅជាប់ព្រដែនប្រទេសឥណ្ឌាបានធ្វើការបិទខ្ទប់តាំងតែពីខែឧសភាមកម្ល៉េះ។ គួរឱ្យដឹងដែរថា មីយ៉ាន់ម៉ាថាមានករណីថ្មីច្រើនជាង ១,៥០០ ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលកាលពីដើមខែមិថុនាមានតែ ១០០ ករណី ក្នុងមួយថ្ងៃប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: