ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រូបភាពសោកនាដកម្មកុមារតូចៗរងគ្រោះដោយឧស្ម័នគីមីនៅស៊ីរី មើលហើយស្ទើរទប់ទឹកភ្នែកមិន

    BY Khmernote Media February 27, 2018
    រូបភាពសោកនាដកម្មកុមារតូចៗរងគ្រោះដោយឧស្ម័នគីមីនៅស៊ីរី មើលហើយស្ទើរទប់ទឹកភ្នែកមិន

    ការបះបោរ និងការប្រយុទ្ធប្រយុទ្ធគ្នានៅតែបន្តកើតមាននៅក្នុងប្រទេសស៊ីរីនៅបន្តកើតមាន រវាងក្រុមអ្នកមិនគាំទ្ររដ្ឋាភិបាល ជាមួយនឹងក្រុមទាហ៊ានរបស់រដ្ឋាភិបាល។  ជាថ្មីម្តងទៀត ការប្រយុទ្ធគ្នាមួយបានកើតមានឡើងនៅក្នុងតំបន់ Ghouta ភាគខាងលិចប្រទេសស៊ីរី ដែលវាបានបង្កឲ្យមានមនុស្សក្មេងចាស់ជាច្រើននាក់បានស្លាប់បាត់បង់ជីវិត។ តាមរបាយការណ៍បឋមបានបង្ហាញថា យ៉ាងហោចណាស់មានមនុស្ស​១៣នាក់បានស្លាប់ ១៦នាក់រងរបួស ដោយការវាយប្រហារដោយឧស្ម័នគីមី ហើយក្នុងចំណោមអ្នករងរបួសនោះមាន៦នាក់ជាកូនក្មេង និង ៤ នាក់ជាស្ត្រីផងដែរ។

    ភ្លាមៗ ក្រោយការកើតមានការវាយប្រហារនេះ អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យបញ្ចប់ការវាយប្រហារដ៏ឃោឃៅនេះជាបន្ទាន់។ ជាមួយគ្នានេះដែររដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សីលោក​ Sergei Shoigu បានចេញមកនិយាយដែរថា រុស្សីមិនគាំទ្រនឹងការវាយប្រហារនេះ ហើយវាគួរតែមានការបញ្ចប់ជាបន្ទាន់មួយ៕

    ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay