អន្តរជាតិ

អ្នកជំនាញបរិស្ថានថៃនិយាយថា ផ្សែងខ្មៅចេញអគ្គីភ័យនៅរោងចក្រគីមីក្នុងខេត្តសាមុតប្រាកាន គឺជាសារធាតុដែលអាចបង្កជំងឺមហារីក (មានវីដេអូ)

BY
autoadmin
July 6, 2021

កាលពីថ្ងៃច័ន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ប្រទេសថៃបានប្រឈមនឹងអគ្គិភ័យដ៏អាក្រក់មួយ ដែលបានបណ្តាលឱ្យអ្នកពន្លត់អគ្គិភ័យវ័យក្មេងម្នាក់បាត់បង់ជីវិត ហើយមនុស្សជាង ៦០នាក់ ផ្សេងទៀតបានរងរបួស នៅឯរោងចក្រគីមីមួយកន្លែងដែលគ្រប់គ្រងដោយថោកែជាជនជាតិតៃវ៉ាន់។ រោងចក្រគីមីនោះមានឈ្មោះថា Ming Dih Chemical Co មានទីតាំងនៅស្រុក Bang Phli ខេត្តសាមុតប្រាកាន ដែលនៅជាប់គ្នាជាមួយទីក្រុងបាងកកតែម្ដង ដែលសូម្បីតែផ្សែងខ្មៅងងឹតរបស់វា ក៏អាចមើលឃើញបានពីព្រលានយន្តហោះសុវណ្ណភូមិដែរ។

ហេតុការណ៍នោះត្រូវបានគេដឹងត្រួសៗថា បានធ្វើឱ្យខូចខាតផ្ទះចំនួន ៧៣ខ្នង និងរថយន្តចំនួន ១៥ នៅសង្កាត់ជិតៗនោះ ហើយពលរដ្ឋដែលនៅក្នុងចម្ងាយប្រមាណ ៥ គីឡូម៉ែត្រ ពីទីតាំងអគ្គីភ័យត្រូវបានគេសុំឱ្យជម្លៀសចេញ។ ជាមួយគ្នានេះផងដែរ លោក Attapol Charoenchansa ដែលជាអគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន បានព្រមានដល់ប្រជាជនថា សារធាតុ styrene monomer និងផ្សែងពីការឆេះផ្លាស្ទិចរបស់រោងចក្រគីមីនោះ គឺជាសារជាតិបង្កមហារីក ប៉ុន្តែទោះយ៉ាងណាក៏ដោយលោកមិនបានបញ្ជាក់លម្អិតថា វានឹងប៉ះពាល់របៀបណានោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Chiangrai Times

Share This Post: