ប្រទេសជប៉ុនកំពុងពិចារណាហាមឃាត់ មិនឱ្យមានអ្នកចូលទស្សនាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ ដោយសារការកើនឡើងនៃករណីជំងឺកូវីដ១៩
- BY
- autoadmin
- July 8, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ប្រទេសជប៉ុនកំពុងពិចារណាហាមឃាត់មិនឱ្យមានអ្នកចូលទស្សនាក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលខ្លួននឹងត្រូវធ្វើជាម្ចាស់ផ្ទះនោះទេ ខណៈទីក្រុងតូក្យូក៏នឹងត្រូវត្រៀមប្រកាសអាសន្នសារជាថ្មី ដោយសារការកើនឡើងនៃករណីជំងឺ COVID-19 ។ រំលឹកផងដែរថា ប្រទេសជប៉ុនធ្លាប់គ្រោងឱ្យពលរដ្ឋក្នុងស្រុក ១០,០០០ នាក់ អាចចូលរួមទស្សនាព្រឹត្តិការណ៍នេះដោយផ្ទាល់ ប៉ុន្តែយ៉ាងណាវាត្រូវប្រឈមនឹងការលុបចោលទៅវិញ ពោលគឺត្រឹមរយៈពេល ១៦ថ្ងៃ មុនការប្រកួតជាផ្លូវការចូលមកដល់។

ការពិតទៅអ្នកជំនាញផ្នែកវេជ្ជសាស្រ្តធ្លាប់បាននិយាយជាយូរមកហើយថា គ្មានជម្រើសណាមួយដែលល្អគ្រប់គ្រាន់ ដើម្បីអាចឱ្យអ្នកទស្សនាជៀសផុតពីហានិភ័យនៃការឆ្លងជំងឺ COVID-19 នោះទេ បើទោះជាការចូលរួមមានសម្រាប់តែភ្ញៀវក្នុងស្រុកក៏ដោយ។ ប្រភពខ្លះបាននិយាយថា ការពិចារណានេះគឺគ្រាន់តែជារឿងនយោបាយប៉ុណ្ណោះ ដោយសារគណបក្សរបស់លោកនាយករដ្ឋមន្ត្រី Yoshihide Suga មិនអាចយកបានសំឡេងភាគច្រើន ពីតំណាងរាស្រ្តក្នុងសភាកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ចំណែកការប្រកាសអាសន្នទំនងជាមានរយៈពេល ១ខែ ដូច្នេះការរឹតត្បឹតនឹងត្រូវដាក់ឡើងទាំងនៅក្នុងការប្រកួតកីឡាអូឡាំពិកទាំងមូល៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






