ខ្មែរណូត

ស្វែងរក

  • PR

    សន្និសីទសារព័ត៌មាន ស្ដីអំពី​ មហោស្រពភាពយន្តថៃ លើកទី3​ ឆ្នាំ2018

    BY Khmernote Media September 7, 2018
    សន្និសីទសារព័ត៌មាន ស្ដីអំពី​ មហោស្រពភាពយន្តថៃ លើកទី3​ ឆ្នាំ2018

    ​​រាជធានីភ្នំពេញ ថ្ងៃទី6 ខែកញ្ញា​ ឆ្នាំ2018 ​ក្រោយពីបានទទួលការគាំទ្រ ​យ៉ាងច្រើនពី​សំណាក់​ទស្សនិកជន ​នៅប្រទេស​កម្ពុជា​​​​​ ​ក្នុងការទស្សនាខ្សែភាពយន្តភាគថៃ ស្ថានទូត តំណាង​ពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជ ទូតថៃនៅរាជធានីភ្នំពេញ នឹងរៀបចំមហាស្រព ភាពយន្តថៃ លើកទី3 ឆ្នាំ2018 (Thai Film Festival 2018) នៅកម្ពុជា ដែលនឹងរៀប​ចំឡើង​​​​ចាប់ពីថ្ងៃទី13 ដល់ 16 ខែកញ្ញា ឆ្នាំ2018​ នៅរោងភាពយន្ត Major Platinum Cineplex ស្ថិតនៅ ផ្សារទំនើប Aeon​​ Mall សែនសុខ។

    លោក ជីរ៉ាវុឍ សុវណ្ណាអាត ​​​​​អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអង្គរាជទូតថៃ នៅរាជធានីភ្នំពេញ​បានថ្លែងក្នុងសន្និសីត សារព័ត៍មាននៅរសៀល ថ្ងៃទី៦ ​ខែកញ្ញា​​ ឆ្នាំ​២០១៨​ នេះថា​​កម្មវិធី Thai Film Festival 2018​ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការរវាងអ្នកផលិតខ្សែរភាពយន្ត និងបណ្តាក្រុមហ៊ុនដែលពាក់ពន្ធ័ ជាមួយវិស័យ ឧស្សាហ៍កម្មភាពយន្ត របស់ប្រទេសកម្ពុជានិងថៃ។​ នៅថ្ងៃដំបូង នៃការរៀបចំមហោស្រព ភាពយន្តថៃនេះ និងមានរៀបចំ​កម្មវិធី ​“ចាប់ដៃគូរពាណិជ្ជកម្ម”​ រវាងពាណិជ្ជករថៃ​ និង កម្ពុជា ដែលជាវេទិការដ៍សំខាន់ ក្នុងការចែករំលែកបទពិសោធន៍​ និង​បច្ចេក​ទេស​​នៃការថត និងការ កាត់តភាពយន្ត ពីអ្នកជំនាញដូចជា :​ អ្នកផលិតភាពយន្ត អ្នកដឹកនាំសម្តែង​និងអ្នកដែលមាន ទេពកោសល្យ ​ក្នុងវិស័យភាពយន្ត​ មកពីប្រទេសទាំងពីរ។

    លោក ជីរ៉ាវុឍ សុវណ្ណាអាត បានបន្តថា ខ្សែរភាពយន្តថៃ ចំនួន 4រឿង ដែលនឹងយកមក ចាក់បញ្ចាំងជូនទស្សនា ដោយឥតគិតថ្លៃ នៅក្នុងរោងភាពយន្ត Major Platinum Cineplex Hall 3 ផ្សារទំនើប Aeon Mall សែនសុខ​​ ដែលអាចផ្ទុកទស្សនិកជន បានចំនួន 266នាក់ ក្នុងមួយ លើក។​​ រឿងទី1 ដែលនឹងចាក់ថ្ងៃទី 13​ ខែកញ្ញា ឆ្នាំ2018​ នៅម៉ោង 7ល្ងាច មានចំណងជើង ថា “Memories of New Year ” (អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ)​​ ដែលរឿងនេះ បានសម្តែងរួមគ្នា ដោយតារាសម្ដែង មកពីប្រទេសចំនួន4​ ដែលមានដូចជា ប្រទេស កម្ពុជា ថៃ ឡាវ​ និង មីយ៉ាន់ម៉ា។ រឿងទី២ “Premika Parab” (ខារ៉ាអូខេមរណៈ)​ ចាក់បញ្ចាំងជូនទស្សនា ​នៅថ្ងៃទី 14 ខែកញ្ញា​ ឆ្នាំ2018 ម៉ោង7ល្ងាច។ រឿងទី3​ “Siam square” (ខ្មោចស្រីចាំអាគារ) ចាក់បញ្ចាំង ជូនទស្សនា នៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ2018 ម៉ោង 12ថ្ងៃត្រង់។ និងរឿងទី4 “ Som Pak Sian (E-Sarn Love Story)” (រដឺនខកស្នេហ៍) ចាក់បញ្ចាំង ជូនទស្សនា នៅថ្ងៃទី 16​ ខែកញ្ញា​ ឆ្នាំ2018​ ម៉ោង ​12ថ្ងៃត្រង់។


    សូមជំរាបជូនថា ក្នុងថ្ងៃបើសម្ពោធកម្មវិធីមហោស្រព ភាពយន្តថៃលើកទី 3​​​ ​នេះ នឹងមាន តារាកិត្តិយសថៃ គឺលោក Chhakrit Yaemnam ដែលជាតួរសម្តែងក្នុងរឿង “Menmories of New Year” និងកញ្ញា Kaimook​ ដែលជាតួសម្ដែងក្នុងរឿង​ “Som Pak Sian” ព្រមទាំងមាន សិល្បករ សិល្បការិនី មកពីប្រទេសកម្ពុជា ជាច្រើនរូបចូលរួម​ ជាភ្ញៀវកិត្តិយស​ដែលកម្មវិធី សម្ពោធនេះ ​នឹងរៀបចំនៅ​រោងភាពយន្ត Major Platinum Cineplex ថ្ងៃទី 13 ខែកញ្ញា ឆ្នាំ2018 វេលាម៉ោង 5ល្ងាច ស្ថិតនៅផ្សារទំនើប Aeon Mall សែនសុខ។

    Share This Post: