អន្តរជាតិ

ទីក្រុងបាងកកប្រាប់ពលរដ្ឋដែលគ្មានផ្ទះសម្បែងឲ្យរកកន្លែងស្នាក់នៅបណ្តោះអាសន្នសិន ហើយកុំដើរទៅណាមកណា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

BY
autoadmin
July 13, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រជាជនគ្មានផ្ទះសម្បែងនៅទីក្រុងបាងកក ត្រូវបានគេហាមមិនឱ្យដើរទៅណា និងបោះជំរំនៅមួយកន្លែង នៅអំឡុងចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៤ ទៀបភ្លឺ។ បំរាមគោចរនេះគឺជាផ្នែកមួយនៃការបិទខ្ទប់ក្នុងទីក្រុង ដែលត្រូវបានដាក់នៅក្នុងបាងកក និងព្រំប្រទល់ភាគខាងត្បូងរបស់ក្រុង ចាប់តាំងពីថ្ងៃច័ន្ទម្សិលមិញ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។

ជម្រាបដែរថានៅថ្ងៃអង្គារនេះផ្ទាល់ ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៨,៦៨៥ ករណី និងមានពលរដ្ឋចំនួន ៥៦ នាក់ បានស្លាប់។ ចំនួនករណីនៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងគំហុកចាប់តាំងពីរលកទី ៣ ដែលបានផ្ទុះឡើងកាលពីខែមេសាឆ្នាំនេះ ខណៈចំនួនអ្នកស្លាប់បានកើនដល់ ៩១ ករណីក្នុងមួយថ្ងៃ កាលពីថ្ងៃសៅរ៍ និងមានការឆ្លងខ្ពស់បំផុតដល់ ៩,៥៣៩ ករណីក្នុងមួយថ្ងៃ កាលពីថ្ងៃអាទិត្យ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: