អន្តរជាតិ

ប្រទេសថៃនឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១២០ លានដូសបន្ថែមទៀត សម្រាប់ការចាក់វ៉ាក់សាំងនៅឆ្នាំ២០២២

BY
autoadmin
July 15, 2021

គណៈកម្មាធិការចាក់ថ្នាំបង្ការថ្នាក់ជាតិរបស់ប្រទេសថៃ (NVI) បានយល់ព្រមទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១២០ លានដូស បន្ថែមទៀតសម្រាប់ឆ្នាំ២០២២ ដើម្បីត្រៀមជាមុនឱ្យមានវ៉ាក់សាំងបង្ការគ្រប់គ្រាន់។ ទោះយ៉ាងណាក្តីវាមិនទាន់អនុម័តសេចក្តីព្រាង សម្រាប់ការប្រកាសស្តីពីការនាំចេញថ្នាំ AstraZeneca ដែលផលិតនៅប្រទេសថៃនោះទេ ដោយសារតែក្តីបារម្ភអំពីកម្រិតមិនគ្រប់គ្រាន់សម្រាប់ពលរដ្ឋថៃខ្លួនឯង។

លោក Nakorn Premsri មកពីវិទ្យាស្ថានចាក់ថ្នាំបង្ការជាតិបាននិយាយថា ការទិញបន្ថែមចំនួន ១២០ លានដូស ត្រូវបានបម្រុងទុកសម្រាប់អ្នកដែលមិនទាន់បានវ៉ាក់សាំង ក៏ដូចជាអ្នកដែលត្រូវការថ្នាំជំនួយ booster បន្ថែមទៀត។ ផែនការនេះគឺដើម្បីរក្សាកម្រិតថ្នាំមួយចំនួន ក្នុងករណីដែលប្រទេសនេះនឹងប្រឈមការផ្ទុះឡើងថ្មី។ លោកបន្ថែមថា NVI ក៏នឹងធ្វើការជាមួយនាយកដ្ឋានត្រួតពិនិត្យជំងឺ ដើម្បីទិញនូវវ៉ាក់សាំងរហូតដល់ ១០០ លានដូស នៅពេលដែលការឆ្លងថ្មីប្រចាំថ្ងៃឈានដល់ចំនួន ១០,០០០ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: