ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាលតៃវ៉ាន់បានអនុម័តការប្រើប្រាស់ជាបន្ទាប់ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Medigen ដែលជាវ៉ាក់សាំងបង្កើតនៅក្នុងស្រុក

    BY autoadmin July 20, 2021
    រដ្ឋាភិបាលតៃវ៉ាន់បានអនុម័តការប្រើប្រាស់ជាបន្ទាប់ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Medigen ដែលជាវ៉ាក់សាំងបង្កើតនៅក្នុងស្រុក

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ឱ្យដឹងថា រដ្ឋាភិបាលតៃវ៉ាន់កាលពីថ្ងៃច័ន្ទនេះ បានអនុម័តការប្រើប្រាស់ និងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Medigen 6547.TWO ដែលជាជំហានដ៏សំខាន់មួយនៅក្នុងផែនការរបស់ដែនដីនេះ ដើម្បីបង្កើតវ៉ាក់សាំងផ្ទាល់ខ្លួនប្រឆាំងនឹងជំងឺ COVID-19 ។ រំលឹកផងដែរថា ក្រុមហ៊ុន Medigen កាលពីខែមុនបានស្វែងរកការអនុម័តវ៉ាក់សាំងបង្ការរបស់ខ្លួន បន្ទាប់ពីបានបញ្ចប់ដំណាក់កាលសាកល្បងទី២ ប្រកបដោយភាពជោគជ័យ។

    ការបង្កើតវ៉ាក់សាំងដោយខ្លួនឯងនេះ គឺជាគោលដៅសំខាន់របស់រដ្ឋាភិបាលតៃវ៉ាន់ បើទោះបីជាខ្លួនបានបញ្ជាទិញវ៉ាក់សាំងចំនួន ២០ លានដូស ពីក្រុមហ៊ុន Moderna Inc MRNA.O, AstraZeneca និងគម្រោងចែកចាយជាសកល COVAX រួចហើយក៏ដោយ។ ក្រសួងសុខាភិបាលបាននិយាយថា អង្គបដិប្រាណដែលកើតឡើងក្រោយពេលចាក់វ៉ាក់សាំងបង្ការរបស់ Medigen គឺមានប្រហាក់ប្រហែលនឹងវ៉ាក់សាំងរបស់ AstraZeneca PLC AZN.L ហើយមិនមានការព្រួយបារម្ភអំពីសុវត្ថិភាពធំដុំនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: