ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លិចទូកដឹកភ្ញៀវទេសចរណ៍នៅកោះរ៉ុង បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់

    BY Khmernote Media February 27, 2018
    លិចទូកដឹកភ្ញៀវទេសចរណ៍នៅកោះរ៉ុង បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់

    កោះរ៉ុង- យោងតាមព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន នគរបាល ខេត្តព្រះសីហនុ​ បាន​ឲ្យដឹង​ថា នៅ​ល្ងាច​ម៉ោង​១៧ និង៣០​នាទី​ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មាន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ណ៍ មួយ​គ្រឿង​បាន​លិច​ នៅ​កំពង់​ផែ​ភូមិសុខសាន្ត សង្កាត់កោះរ៉ុង បណ្តាលអោយស្លាប់ស្ត្រីម្នាក់​ ឈ្មោះ ហែម ឡំ អាយុ​៣៨ឆ្នាំ។ បើតាមរបាយការណ៍ដ៍ដែលបញ្ជាក់ថា ជន​រង​គ្រោះ​ទើបនឹង​មកពីស្រុកកំណើត​ នៅភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

    ទូក​ដឹក​ភ្ញៀវ​ទេសចរ​ណ៏នោះ​ បាន​ធ្វេី​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ​ ចូល​ចត​នៅ​កំពង់ផែ​យាយ​សក់​ក្រហម​ ក្នុងភូមិ​សុខសាន្ត​ សង្កាត់កោះ​រ៉ុង ក្រុងព្រះសីហនុ។ ពេលនោះ​ មាន​ខ្យល់​ខ្លាំង​ រលក​ធំ​ៗ​ បោក​បក់​ បណ្ដាល​ឲ្យ​លិច​ទូក​នៅ​ក្បែរផែចំណតទូក​ បណ្តាលអោយធ្លាក់​ជន​រង​គ្រោះ​ចូលទៅ​ក្នុង​ទឹក​ ទម្រាំនឹងអ្នកជួយសង្គ្រោះ ចុះមុជទឹក​ រាវរកឃេីញ ជន​រង​គ្រោះ​ បាន​លង់​ទឹក​ស្លាប់​បាត់​ទៅ​ហើយ​៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay