ព័ត៌មានជាតិ

ព្រឹកនេះ វ៉ាក់សាំងកូវីដ១លានដូសទៀតបានដឹកមកដល់កម្ពុជាហើយ, គិតមកទល់បច្ចុប្បន្នកម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង១៧លានដូសហើយ

BY
srey nuch
July 22, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានអញ្ជើញទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង(ស៊ីណូហ្វាម) ចំនួន ១លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន​ ហើយវ៉ាក់សាំងចំនួន ១លានដូស ត្រូវបានដឹកមកដល់កម្ពុជានេះ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដែលកម្ពុជាទទួលបានវ៉ាក់សាំងសរុប១៧,០២៤,០០០ដូស រួចហើយ រួមមាន៖

១. ជំនួយពីរដ្ឋាភិបាលចិន៖ Sinopharm = ២,២០០,០០០ដូស
២. ជំនួយពីមជ្ឈមណ្ឌល COVAX ៖ CoviShield =​ ៣២៤,០០០ដូស
៣. ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលផ្ទាល់៖ Sinovac = ១០,៥០០,០០០ដូស និង Sinopharm = ៤,០០០,០០០ដូស ៕

Share This Post: