អតីតរដ្ឋមន្រ្តីក្មេងជាងគេបំផុតរបស់ម៉ាឡេស៊ីគឺលោក Syed Saddiq បានរងការចោទប្រកាន់ពីបទកេងចំណេញថវិកាជាង ១ លានរីងហ្គីត
អន្តរជាតិ July 22, 2021 lyda

អតីតរដ្ឋមន្រ្តីក្មេងជាងគេនៅក្នុងប្រវត្តិសាស្រ្តប្រទេសម៉ាឡេស៊ី គឺលោក Syed Saddiq Abdul Rahman នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ត្រូវបាននាយករដ្ឋមន្រ្តីម៉ាឡេស៊ីគឺលោក Muhyiddin Yassin ធ្វើការចោទប្រកាន់ពីបទកេងចំណេញថវិកាចំនួន ១ លានរីងហ្គីត (២៣៦,៧៤៨ដុល្លារ) ។ លោក Syed Saddiq ដែលមានអាយុ ២៨ឆ្នាំ បានឡើងតុលាការទីក្រុងគូឡាឡាំពួនៅថ្ងៃនេះ ក្រោមបទចោទប្រកាន់ចំនួន ២ករណី ដែលគាត់បានប្រព្រឹត្តតាំងតែពីគាត់នៅបម្រើជារដ្ឋមន្ត្រីក្រសួងយុវជននិងកីឡាមកម្ល៉េះ។ ប្រភពព័ត៌មានបាននិយាយថា លោកបានដកប្រាក់ចេញពីថវិការួមរបស់បក្ស ដោយគ្មានការយល់ព្រមពីគណៈកម្មាធិការរបស់បក្សនោះទេ កាលពីខែមីនាឆ្នាំមុន។

ពោលគឺប្រសិនបើលោក Syed Saddiq ត្រូវបានរកឃើញថាមានពិរុទ្ធ លោកនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ, ការដាក់ទណ្ឌកម្មដោយវាយនឹងរំពាត់ និងការផាកពិន័យជាប្រាក់។ របាយការណ៍កាលពីថ្ងៃពុធបាននិយាយថា លោក Syed Saddiq ក៏អាចប្រឈមនឹងការចោទប្រកាន់ប្រាក់ដាច់ដោយឡែកផ្សេងទៀត ទាក់ទងនឹងការលាងលុយខ្មៅផងដែរ។ ចំណែកគណបក្ស Muda របស់លោក Syed Saddiq បច្ចុប្បន្នក៏កំពុងធ្វើប៉ះទង្គិចគ្នាជាមួយតុលាការក្រសួងមហាផ្ទៃផងដែរ ជុំវិញកង្វះការយល់ព្រមឱ្យគណបក្ស Muda បានចុះឈ្មោះជាគណបក្សនយោបាយមួយរបស់ម៉ាឡេស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times