ជប៉ុនគឺជាប្រទេសដំបូងបំផុតក្នុងពិភពលោក ដែលអនុម័តជាផ្លូវការលើថ្នាំប្រភេទនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩
- BY
- autoadmin
- July 23, 2021
ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុនបានអនុម័តជាផ្លូវការ លើការប្រើប្រាស់ថ្នាំចំនួន ២ ប្រភេទ គឺថ្នាំ casirivimab និង imdevimab របស់ក្រុមហ៊ុនអាមេរិក Regeneron Pharmaceuticals ដែលត្រូវបានគេប្រើលាយបញ្ចូលគ្នា (cocktail) នៅក្នុងការព្យាបាលជំងឺ COVID-19 កម្រិតស្រាល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo Finance ។ ថ្នាំនេះត្រូវបានគេឱ្យឈ្មោះថា REGEN-COV ឬ Ronapreve™ ហើយវាគឺជានាំថ្នាំអង្គបដិប្រាណដំបូងបំផុតរបស់ពិភពលោក ដែលទទួលបានការអនុម័តពេញលេញ សម្រាប់ការព្យាបាលជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន។

នៅប្រទេសជប៉ុន ថ្នាំអនេះត្រូវបានផ្តល់ភ្លើងបៃតងជាពិសេស នៅក្រោមមាត្រាទី ១៤-៣ នៃច្បាប់ស្តីពីឱសថ និងឧបករណ៍វេជ្ជសាស្ត្រ។ ការអនុម័តនេះផ្អែកលើលទ្ធផលនៃការសាកល្បងដំណាក់កាលទី៣ លើអ្នកជំងឺ COVID-19 ដែលមិនមានហានិភ័យខ្ពស់ ហើយវាបានបង្ហាញថាថ្នាំនេះអាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ ឬស្លាប់បាន ៧០% ខណៈលទ្ធផលពីការសាកល្បងដំណាក់កាលទី១ បានបង្ហាញពីសុវត្ថិភាព ភាពអាចទទួលយកបាន និងរយៈពេលនៃប្រសិទ្ធភាពបានល្អ នៅក្នុងចំណោមពលរដ្ឋជប៉ុនដែលបានចូលរួមសាកល្បង។
REGEN-COV គឺជាថ្នាំអង្គបដិប្រាណ monoclonal ម្យ៉ាងដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ប្លុកវីរុស SARS-CoV-2 (COVID-19) ដោយបូករួមជាមួយបច្ចេកវិទ្យា VelocImmune® និង VelociSuite® របស់ក្រុមហ៊ុនឱសថ Regeneron Pharmaceuticals ។ ថ្នាំនេះអាចបន្សាបជំងឺ COVID-19 នៅក្នុងខ្លួនរបស់អ្នកជំងឺ និងគ្រប់គ្រងសរសៃប្រសាទរបស់ប្រូតេអ៊ីននៃជំងឺ COVID-19 ដូច្នេះជំងឺមិនអាចគេចផុតពីថ្នាំនេះបាន ហើយវានឹងការពារដល់ការប្រែប្រួលហ្សែន ដែលធ្វើឱ្យមានវ៉ារ្យ៉ង់ផ្សេងៗគ្នាផងដែរ។ ប៉ុន្តែយ៉ាងណាថ្នាំប្រភេទនេះហាក់គ្មានប្រសិទ្ធភាពជាមួយអ្នកជំងឺ COVID-19 ដែលឈឺធ្ងន់ធ្ងរសម្រាកនៅមន្ទីរពេទ្យនោះទេ ដូច្នេះវាផ្ដោតសំខាន់សម្រាប់តែអ្នកជំងឺកម្រិតស្រាលប៉ុណ្ណោះ៕


អត្ថបទ៖ លីដា
ប្រភព៖ Yahoo
- Share This Post:






