ទីក្រុងហាណូយរបស់ប្រទេសវៀតណាម បានដាក់ចេញនូវវិធានការណ៍រក្សាគម្លាត ១៥ថ្ងៃ បន្ទាប់ពីមើលឃើញការកើនឡើងនៃករណីជំងឺកូវីដ១៩ ថ្មីៗ
- BY
- autoadmin
- July 24, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា អាជ្ញាធរវៀតណាមបាននិយាយថា ទីក្រុងហាណូយបានដាក់ចេញនូវវិធានការណ៍រក្សាគម្លាតរយៈពេល ១៥ ថ្ងៃ នៅចំពេលដែលរដ្ឋធានីមួយនេះ បានមើលឃើញពីការកើនឡើងនៃករណីជំងឺ COVID-19 ។ ការរឹតត្បិតនេះនឹងចូលជាធរមានចាប់ពីម៉ោង ៦ ព្រឹក នៅថ្ងៃសៅរ៍នេះផ្ទាល់ ដែលត្រូវបានកំណត់ដោយសារាចរលេខ ១៦ ដែលរួមមានទាំងបទប្បញ្ញត្តិរក្សាគម្លាតដ៏តឹងរ៉ឹងបំផុត។

បទបញ្ជានេះតម្រូវឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ ហើយចេញក្រៅនៅពេលដែលត្រូវការទិញរបស់ចាំបាច់ ដូចជាទិញអាហារ ឬថ្នាំ ឬទៅធ្វើការនៅតាមរោងចក្រ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យបើក ហើយពលរដ្ឋត្រូវរក្សាគម្លាត ២ ម៉ែត្រពីគ្នា។ មិនអាចមានការប្រមូលផ្តុំគ្នាលើសពី ២នាក់ នៅទីសាធារណៈក្រៅពីកន្លែងធ្វើការ សាលារៀន ឬមន្ទីរពេទ្យនោះទេ។ ការដឹកជញ្ជូនសាធារណៈភាគច្រើននឹងត្រូវបិទ ហើយនឹងមិនមានការធ្វើដំណើរទៅកាន់មូលដ្ឋានផ្សេងទៀតឡើយ ខណៈការធ្វើការពីផ្ទះក៏នឹងត្រូវបានណែនាំ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:






