ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាល​ខេត្ត​បាត់ដំបង​ សម្រេចបិទខ្ទប់​ផ្សារចំនួន២៧ នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ រយៈពេល​ ១៤​ថ្ងៃ​

    BY Khmernote Media July 31, 2021
    រដ្ឋបាល​ខេត្ត​បាត់ដំបង​ សម្រេចបិទខ្ទប់​ផ្សារចំនួន២៧ នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ រយៈពេល​ ១៤​ថ្ងៃ​

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច ស្ដីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

    រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នទីផ្សារក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគជំងឺកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩ ប្រភេទដែលតា(Delta) នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយសារចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ។ ផ្សារដែលត្រូវបិទខ្ទប់នេះគឺ៖

    ១.ផ្សារធំបាត់ដំបង (ផ្សារណាត់) ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
    ២.ផ្សារបឹងឈូក ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
    ៣.ផ្សារអប្សរាផ្សារលើ ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
    ៤.ផ្សារ ១៣ មករា ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
    ៥.ផ្សាររោងល្ខោន ស្ថិតនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង
    ៦.ផ្សារភូ ពុយ ស្ថិតនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង
    ៧.ផ្សារវត្តលៀប ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង
    ៨.ផ្សារពោធិវង្ស ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង
    ៩.ផ្សារថ្មីថ្មគោល ស្ថិតនៅក្នុងឃុំតាពូង ស្រុកថ្មគោល
    ១០.ផ្សារជ្រៃ ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល
    ១១.ផ្សារបាសែត ស្ថិតនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ
    ១២.ផ្សារតាប៉ុន ស្ថិតនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ
    ១៣.ផ្សារនរា ស្ថិតនៅក្នុងឃុំនរា ស្រុកសង្កែ
    ១៤.ផ្សារខ្វែង ស្ថិតនៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ
    ១៥.ផ្សារកំពង់ព្រៀង ស្ថិតនៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ
    ១៦.ផ្សារអន្លង់វិល ស្ថិតនៅក្នុងអន្លង់វិល ស្រុកសង្កែ
    ១៧.ផ្សារមោងឫស្សីចាស់ ស្ថិតនៅក្នុងឃុំមោង ស្រុកមោងឫស្សី
    ១៨.ផ្សារមោងឫស្សីថ្មី ស្ថិតនៅក្នុងឃុំមោង ស្រុកមោងឫស្សី
    ១៩.ផ្សារព្រៃស្វាយ ស្ថិតនៅក្នុងឃុំព្រៃស្វាត ស្រុកមោងឫស្សី
    ២០.ផ្សារក្រឡោមភ្លុក ស្ថិតនៅក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី
    ២១.ផ្សារថ្នល់បត់ ស្ថិតនៅក្នុងឃុំ​​ឫស្សីក្រាំង ស្រុកមោងឫស្សី
    ២២.ផ្សារជ្រៃរុន ស្ថិតនៅក្នុងឃុំ​​ឫស្សីក្រាំង ស្រុកមោងឫស្សី
    ២៣.ផ្សារដើមចាន់ ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី
    ២៤.ផ្សារតាលាស់ ស្ថិតនៅក្នុងឃុំព្រៃតាលាស់ ស្រុកមោងឫស្សី
    ២៥.ផ្សារកូនខ្លុង ស្ថិតនៅក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី
    ២៦.ផ្សារ KRD ស្ថិតនៅក្នុងឃុំបឹងរាំង ស្រុកកំរៀង
    ២៧.ផ្សារកំប្រង់ ស្ថិតនៅក្នុងឃុំតាក្រី ស្រុកកំរៀង ៕

    Share This Post: