ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តូចចិត្តរៀបការហើយគ្មានសល់ចំណងដៃមួយរៀល កូនក្រមុំសម្រេចចិត្តចង.កសម្លាប់ខ្លួន

    BY Khmernote Media February 27, 2018
    តូចចិត្តរៀបការហើយគ្មានសល់ចំណងដៃមួយរៀល កូនក្រមុំសម្រេចចិត្តចង.កសម្លាប់ខ្លួន

    ខេត្ត​សៀមរាប​៖​ នៅ​ម៉ោង០​៩ ​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ មាន​ករណី​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ដេក​ នៅ​ភូមិ​ថ្នល់​ចែក​ ឃុំ​សំរោង​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប។​ ​ជន​រង​គ្រោះ​ឈ្មោះ​ ចាន់​ ស្រី​ទៀន​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ។​ ​ក្រោយ​ពី​ទទួល​ព័ត៌មាន​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ កើតហេតុ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មូលហេតុ​បណ្តា​ឲ្យ​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ខ្លួនឯង​ ជន​រង​គ្រោះ​អន់ចិត្ត​រៀប​ការ​រួច​គ្មាន​សល់​លុយ​សល់​កាក់​សំ​រាប់រក​ស៊ី​។​

    ​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា​ ជន​រង​គ្រោះ​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី​២៣​និង​២៤​ លុះដល់​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ជន​រង​គ្រោះ​បាន​ដើរ​រអ៊ូរទាំ​ ម្នាក់ឯង​ថា​រៀប​ការ​ហើយ​អត់​សល់​ប្រាក់​ចំណងដៃ​សំរាប់​រកស៊ី​ លុះដល់​ ព្រឹក​ថ្ងៃ​ទី​២៦​ ជន​រង​គ្រោះ​បាន​ក្រោកពីដំណេក​ធ្វើ​ការងារ​ផ្ទះ​ជា​ធម្មតា​ មិន​បាន​រអ៊ូរទាំ​អ្វី​ទៀត​ទេ​ តែ​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ជន​រង​គ្រោះ​បាន​ឡើង​ ទៅ​លើ​ផ្ទះ​។​ ចំណែក​ឪពុក​ម្តាយ​និង​ប្តី​អង្គុយ​លេង​នៅ​ក្រោមផ្ទះ​ លុះដល់​ ម៉ោង​៩​និង​៣០​នាទី​ ឪពុក​ម្តាយ​ជន​រង​គ្រោះ​បាន​ស្រែកហៅ​ជន​រង​គ្រោះ​ អោយ​ចុះ​ទៅ​ដាំបាយ​មិន​ឮ​ឆ្លើយ​ក៏​ឡើង​មក​ហៅ​នៅ​លើ​ផ្ទះ​ ព្រមទាំង​ច្រាន​ ទ្វារ​បន្ទប់​បើក​មិន​បាន​ព្រោះ​ជាប់​សោរ​ខាងក្នុង​ ពេល​នោះ​ឪពុក​ជន​រង​គ្រោះ​ បាន​ចុះ​ទៅ​យក​ដែក​ស្បែង​មក​គាស់​បន្ទប់​ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ ចងក​លើ​បង្អួច​នឹង​ខ្សែភ្លើង​ស្លាប់​បាត់​ទៅ​ហើយ​ ក៏​ឆោ​រ​ឡោ​រាយការណ៍​ ប្រាប់​សមត្ថកិច្ច​ក្នុង​ពេល​នោះ​តែ​ម្តង​។​

    ​ចំពោះ​ករណី​នេះ​ពិតជា​ករណី​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ដោយ​ចង​.​ក​ពិតប្រាកដ​មែន​។​ ​សព​ជន​រង​គ្រោះ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ ក្នុងភូមិ​ឃុំ​ខាងលើ​ ៕​

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay