ត្រីចំហុយក្រូចឆ្មា ជាអាហារមានរសជាតិឆ្ងាញ់ អាចរៀនធ្វើខ្លួនបាននៅផ្ទះ
រៀនធ្វើម្ហូប August 21, 2021 Khmernote Media

ថ្ងៃនេះដែរក្រុមការងារ Food Mention ដោយខ្មែរណូត បាននាំយកមុខម្ហូបថ្មីមួយដែលមានឈ្មោះថា “ត្រីចំហុយក្រូចឆ្មា” ដែលជាមុខម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់ ហើយអាចរៀនធ្វើនៅផ្ទះបានយ៉ាងងាយស្រួល៖ តោះសូមមើលតាមវិធីណែនាំដូចខាងក្រោម៖

*គ្រឿងផ្សំ
ត្រីឆ្ពុង​ 1ក្បាល
(ប្រើត្រីទីឡាបយ៉ាឬត្រីអ្វីក៏បានតាមចំណូលចិត្ត)
ទឹកត្រី 2ស្លាបព្រាបាយ
ក្រូចឆ្មា 3-4ស្លាបព្រាបាយ
ស្ករស 1ស្លាបព្រាបាយ
ម្ទេសចិញ្ច្រាំម៉ត់ 2ស្លាបព្រាបាយ
ខ្ទឹមសចិញ្ច្រាំម៉ត់ 2ស្លាបព្រាបាយ
ជីវ៉ាន់ស៊ុយ 1ដើម
គល់ស្លឹកគ្រៃ ½ ដើម

*វិធីធ្វើ
ធ្វើត្រីហើយសំអាតត្រីលាងជាមួយអំបិលអោយស្អាត រួចយកឬសជីវ៉ាន់ស៊ុយនិងគល់ស្លឹកគ្រៃដំរួចញាត់ចូក្នុងពោះត្រី រួចយកទៅចំហុយប្រើរយះពេលប្រមាណជា20-30នាទី
លាយទឹកត្រី ក្រូចឆ្មា ស្ករស ម្ទេសចិញ្រ្ចាំម៉ត់និងខ្ទឹមសចិញ្ច្រាំម៉ត់ កូរអោយរលាយបន្ទាប់មកយកទៅស្រោចលើត្រីចំហុយរួចចំហុយបន្តរយះពេល 2-3នាទី រួចយកឡើងរោយដោយ ជីវ៉ាន់ស៊ុយ ជាការស្រេច។

ប្រែសម្រួលដោយ៖ Bee